បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មិនបានទៅទាំងអស់គ្នាទេ! ក្រុម ZEROBASEONE នឹងបន្តដំណើរជាថ្មីជាមួយសមាជិកត្រឹម ៥នាក់

មិនបានទៅទាំងអស់គ្នាទេ! ក្រុម ZEROBASEONE នឹងបន្តដំណើរជាថ្មីជាមួយសមាជិកត្រឹម ៥នាក់

ទីភ្នាក់ងារគ្រប់គ្រង WakeOne បានប្រកាសនៅថ្ងៃទី១២ ខែកុម្ភៈនេះថា ក្រុមចម្រៀងបុរស ZEROBASEONE នឹងបន្តសកម្មភាពរបស់ក្រុមទៅមុខទៀត តែមានត្រឹមសមាជិក ៥រូបប៉ុណ្ណោះដែលបានរួមដំណើរនេះ។

Advertisement

ទីភ្នាក់ងារនេះបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖ “Sung Han-bin, Kim Ji-woong, Seok Matthew, Kim Tae-rae និង Park Gun-wook បានសម្រេចចិត្តបន្តធ្វើការងាររួមគ្នាសម្រាប់រដូវកាលថ្មីក្នុងនាមជា ZEROBASEONE ដោយផ្អែកលើទំនុកចិត្តយ៉ាងស៊ីជម្រៅ”។

ចំណែកឯសមាជិក ៤ រូបទៀតគឺ Zhang Hao, Ricky, Kim Gyu-vin និង Han Yu-jin បានបញ្ចប់កិច្ចសន្យាគម្រោងរបស់ពួកគេ ហើយនឹងត្រៀមខ្លួនសម្រាប់សកម្មភាពទោលថ្មីៗរៀងៗខ្លួន។ WakeOne បានបន្ថែមថា៖ “ក្រុមហ៊ុននឹងគាំទ្ររាល់ផ្លូវដែលពួកគេនឹងដើរនាពេលអនាគត ហើយសូមឱ្យអ្នកគាំទ្របន្តផ្តល់ការលើកទឹកចិត្តដល់ពួកគេបន្ថែមទៀត”។

ចាប់កំណើតពីកម្មវិធីប្រកួតប្រជែង Boys Planet ក្រុម ZEROBASEONE បានបង្ហាញខ្លួនជាលើកដំបូង ក្នុងខែកក្កដា ឆ្នាំ ២០២៣។ ដ្បិតមិនមែនជាក្រុមចម្រៀងអចិន្ត្រៃយ៍ ដោយគ្រោងរួមក្រុមត្រឹមតែ ២ឆ្នាំកន្លះក្ដី តែកម្លោះទាំង ៩ ទទួលបានជោគជ័យយ៉ាងឆាប់រហ័ស ដោយទទួលបានពានរង្វាន់ និងលក់អាល់ប៊ុមបានលើសពី ១ លានបន្ទះ សម្រាប់ ៦ អាល់ប៊ុមជាប់ៗគ្នា។

ដោយកិច្ចសន្យាដើមមានកាលបរិច្ឆេទបញ្ចប់នៅក្នុងខែមករា ឆ្នាំ ២០២៦នេះ សមាជិកទាំង ៩ រូបបានព្រមព្រៀងគ្នាកាលពីខែធ្នូកន្លងទៅ ដើម្បីបន្តសកម្មភាពរយៈពេល ២ ខែបន្ថែមទៀត សម្រាប់ការចេញអាល់ប៊ុមនៅខែកុម្ភៈ និងការប្រគំតន្ត្រីចុងក្រោយ Encore concert នៅទីក្រុងសេអ៊ូលក្នុងខែមីនា។

ជាមួយនឹងសេចក្ដីថ្លែងការណ៍ថ្មីនេះ WakeOne បានបញ្ជាក់ថា ខ្លួននឹងផ្តល់ការគាំទ្រពេញទំហឹងដើម្បីធានាឱ្យមានការផ្លាស់ប្តូរដ៏រលូនទៅកាន់ទម្រង់ក្រុមថ្មី និងជួយដល់សមាជិកទាំងអស់ឱ្យអាចបន្តរីកចម្រើនជាមួយគ្នាដូចដើម៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា