បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
CIA អាមេរិក ថា អ៊ីរ៉ង់ នៅសល់មីស៊ីលផ្លោង ៧០% ក្នុងឃ្លាំង

CIA អាមេរិក ថា អ៊ីរ៉ង់ នៅសល់មីស៊ីលផ្លោង ៧០% ក្នុងឃ្លាំង

អាមេរិក ៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល CIA របស់អាមេរិក បានបង្ហាញពីការសន្និដ្ឋានថា អ៊ីរ៉ង់នៅមានសល់មីស៊ីលផ្លោង ៧០% នៅក្នុងឃ្លាំងអាវុធ បន្ទាប់ពីការវាយប្រហារ និង ការទម្លាក់គ្រាប់បែក របស់សហរដ្ឋអាមេរិក នេះបើយោងតាមកាសែត Washington Post នៅថ្ងៃសុក្រនេះ។
 
ប្រភព បី ដែលដឹងពីរបាយការណ៍សម្ងាត់ CIA សម្រាប់ផ្តល់ជូនទៅរដ្ឋបាលសហរដ្ឋអាមេរិក បានបញ្ជាក់អំពីព័ត៌មានទាំងនេះ ដល់ Washington Post។ មន្ត្រីម្នាក់ បានរៀបរាប់ថា «អ៊ីរ៉ង់រក្សាបានប្រហែល ៧៥ ភាគរយ នៃស្តុកទុក មុនសង្គ្រាម នូវឧបករណ៍បាញ់បង្ហោះចល័ត និង ប្រហែល ៧០ ភាគរយ នៃឃ្លាំងផ្ទុកមីស៊ីល មុនសង្គ្រាមរបស់ខ្លួន»។
 
ក្រៅពីនេះ ក្រុមអ្នកវិភាគ CIA ជឿជាក់ថា អ៊ីរ៉ង់បានគ្រប់គ្រងសភាពការណ៍ ដើម្បីស្តារលទ្ធភាពចូលទៅកាន់កន្លែងផ្ទុកក្រោមដី មួយចំនួន ដែលត្រូវបានខូចខាត ព្រោះការទម្លាក់គ្រាប់បែក របស់អាមេរិក ដោយបានជួសជុលមីស៊ីល ដែលខូចខាតខ្លះៗ និង ផលិតថ្មីៗ បន្ថែមទៀត។
 
កាសែត Washington Post ប៉ាន់ប្រមាណថា អ៊ីរ៉ង់មានកាំជ្រួចផ្លោងប្រហែល ២,៥០០ គ្រាប់ និងយន្តហោះគ្មានមនុស្សបើក រាប់ពាន់គ្រឿងទៀត មុនពេលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បើកការវាយប្រហាររបស់ពួកគេ។
 
ជាមួយនឹងនូវសមត្ថភាពមីស៊ីលភាគច្រើន, CIA វិភាគថា អ៊ីរ៉ង់អាចទប់ទល់នឹងការបិទផ្លូវរបស់អាមេរិកនៅលើកំពង់ផែរបស់ខ្លួន យ៉ាងហោចណាស់ ពី ៣ ទៅ ៤ ខែ មុនពេលមានត្រូវរងសម្ពាធសេដ្ឋកិច្ចធ្ងន់ធ្ងរ ។
 
បើតាម Ynetnews, ប្រធានាធិបតីអាមេរិក លោក Donald Trump ជឿជាក់ថា ការបិទប្រទេសអ៊ីរ៉ង់ ពីសំណាក់កងទ័ពជើងទឹកអាមេរិក បែបនេះ បានរាំងខ្ទប់ប្រាក់ចំណូលពីការនាំចេញប្រេងរបស់អ៊ីរ៉ង់ ចំនួន ៥០០លានដុល្លារ នៅក្នុងមួយថ្ងៃ៕
 
ប្រភពពី Tass, Ynetnews ប្រែសម្រួល៖ សារ៉ាត

Advertisement
លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា