ស្តុកខុល ៖ ប្រទេសស៊ុយអែត និងអ៊ុយក្រែន ខិតកាន់តែជិតការចុះកិច្ចព្រមព្រៀងទិញលក់យន្តហោះចម្បាំង Gripen ហើយ ស្របពេលដែលភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលឆាបឆេះក្នុងពេលជាង ៤ ឆ្នាំកន្លងមកនេះ ហាក់មិនទាន់មានតម្រុយអាចបញ្ចប់ឆាប់ៗនៅឡើយទេ ។

កាលពីឆ្នាំមុន ប្រទេសស៊ុយអែតប្រកាសថា ខ្លួននឹងផ្គត់ផ្គង់យន្តហោះចម្បាំងផលិតក្នុងស្រុក Gripen ចំនួន ១៥០គ្រឿងទៅឱ្យអ៊ុយក្រែន ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនទឹកប្រាក់នោះទេ ។ អ៊ុយក្រែនរំពឹងថា នឹងចាប់ផ្តើមដាក់ដំណើរការយន្តហោះចម្បាំង Gripen នៅឆ្នាំ ២០២៦ នេះ ។
បើតាម Straits Times, រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក Mykhailo Fedorov បាននិយាយកាលពីថ្ងៃ ព្រហស្បតិ៍ ថា កិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង Gripen អាចនឹងត្រូវចុះហត្ថលេខាក្នុងរយៈពេលប៉ុន្មានខែទៀតនេះ ។ ក្រោយចុះកុងត្រារួច យន្តហោះ Gripen ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមចែកចាយកញ្ចប់ដំបូងក្នុងពេល ៣ ឆ្នាំ ។
លោក Fedorov បានអះអាងថា អ៊ុយក្រែនមានផែនការច្បាស់លាស់ ក្នុងការផ្តល់ហិរញ្ញប្បទានសម្រាប់ការទិញយន្តហោះចម្បាំង Gripen ទាំងនេះ ហើយថា ក្នុងរយៈពេលប៉ុន្មានខែទៀតនេះ វានឹងមានព័ត៌មានល្អសម្រាប់ស៊ុយអែត និងសម្រាប់អ៊ុយក្រែន ប៉ុន្តែវាជាដំណឹងអាក្រក់សម្រាប់រុស្ស៊ី ។
ជាមួយគ្នានេះ រដ្ឋមន្រ្តីការពារជាតិស៊ុយអែត លោក Pal Jonson ក៏បានលើកឡើងដែរថា ការចរចាដំណើការទៅយ៉ាងរលូន ហើយរូបលោកពុំច្រានចោលនោះទេ ចំពោះការចុះកិច្ចព្រមព្រៀងក្នុងឆ្នាំនេះ ជុំវិញការទិញលក់យន្តហោះចម្បាំង Gripens ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា