បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ពូទីន ត្រៀមខ្លួនរួចរាល់ ចរចាបញ្ចប់សង្គ្រាមអ៊ុយក្រែនជាមួយអឺរ៉ុប

លោក ពូទីន ត្រៀមខ្លួនរួចរាល់ ចរចាបញ្ចប់សង្គ្រាមអ៊ុយក្រែនជាមួយអឺរ៉ុប

មូស្គូ ៖ វិមានក្រឹមឡាំង បានប្រកាសកាលពីថ្ងៃ សុក្រ ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចរចាជាមួយមនុស្សគ្រប់គ្នា រួមទាំងសហភាពអឺរ៉ុបផងដែរ ។

Advertisement

ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីកាសែត Financial Times រាយការណ៍ថា មេដឹកនាំអឺរ៉ុបកំពុងពិចារណាចេញមុខចរចាដោយផ្ទាល់ជាមួយរុស្ស៊ី ក្នុងគោលបំណងពន្លត់ភ្លើងសង្គ្រាមអ៊ុយក្រែន ដែលបានអូសបន្លាយជាង ៤ ឆ្នាំកន្លងមក ។

បើតាម Straits Times, មូលហេតុដែលអឺរ៉ុបចង់លូកដៃ គឺត្រូវបានជំរុញដោយការខកចិត្តរបស់ប្លុកមានសមាជិកចំនួន ២៧ ប្រទេសមួយនេះ ចំពោះការចរចាដែលដឹកនាំដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ។

យោងតាមកាសែត Financial Times, ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក អាន់តូនីញ៉ូ កូស្តា ក៏បានអះអាងដែរថា រូបលោកជឿថា មានសក្តានុពលខ្ពស់ ដែលអឺរ៉ុបនឹងចូលខ្លួនទៅចរចាជាមួយលោក ពូទីន ហើយថា ការធ្វើដូច្នេះ ក៏មានការគាំទ្រពីលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ផងដែរ ។

គួរបញ្ជាក់ថា មេដឹកនាំរុស្ស៊ី លោក ពូទីន ដែលបានបញ្ជាឱ្យកងទ័ពចូលលុកលុយទឹកដីអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ បានចាត់ទុកមហាអំណាចអឺរ៉ុបថា ជាអ្នកខ្នងបង្អែកជួយជ្រោមជ្រែងសង្គ្រាមរបស់ទីក្រុងកៀវ ដោយបានជះលុយរាប់សិបពាន់លានដុល្លារ ជួយគាំទ្រដល់វិស័យសំខាន់ៗ រួមមានផ្នែកសព្វាវុធ និងចារកម្មជាដើម ។

ជម្លោះប្រដាប់អាវុធនេះ បានក្លាយជាវិបត្តិដ៏រ៉ាំរ៉ៃ ដែលធ្វើឲ្យប្រែប្រួលទាំងស្រុងដល់កត្តាសន្តិសុខ និងនយោបាយការបរទេសនៅអឺរ៉ុប ក៏ដូចជាក្នុងពិភពលោកទាំងមូល ។ ស្ថានភាពនៅតែមានភាពតានតឹងខ្លាំង និងមិនទាន់មានសញ្ញានៃការបញ្ចប់សង្គ្រាមទាំងស្រុងនៅឡើយទេ ៕

ប្រភព ៖ Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា