អាមេរិក ៖ យោងតាមការស្ទង់មតិ, ជនជាតិអាមេរិកភាគតិច ជឿជាក់ថា អ៊ីរ៉ង់បានប្រយោជន៍ច្រើនពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះ នេះបើតាមការចេញផ្សាយរបស់ Anadolu កាលពីថ្ងៃចន្ទ។

អាមេរិក ៖ យោងតាមការស្ទង់មតិ, ជនជាតិអាមេរិកភាគតិច ជឿជាក់ថា អ៊ីរ៉ង់បានប្រយោជន៍ច្រើនពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះ នេះបើតាមការចេញផ្សាយរបស់ Anadolu កាលពីថ្ងៃចន្ទ។
ការស្ទង់មតិ CBS News និង YouGov បានធ្វើឡើង នៅចន្លោះថ្ងៃទី១៧ ដល់១៩ ខែមិថុនា ដែលបានសួរនាំមនុស្សពេញវ័យ ជាជនជាតិអាមេរិក ចំនួន ២,៥១៩ ទាក់ទងនឹងកិច្ចព្រមព្រៀង ជាមួយអ៊ីរ៉ង់។
ប្រភពបញ្ជាក់ថា ៣៧ភាគរយ នៃជនជាតិអាមេរិក ជឿជាក់ថា អ៊ីរ៉ង់ទទួលបានអត្ថប្រយោជន៍កាន់ច្រើន ពីកិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក ខណៈដែល ៦៩ភាគរយ មិនជឿថា អ៊ីរ៉ង់បានប្រយោជន៍ច្រើន ពីកិច្ចព្រមព្រៀងនេះទេ។
យោងតាមការស្ទង់មតិនេះដដែល, មាន២២% បាននិយាយថា «កិច្ចព្រមព្រៀងនេះប្រសើរជាង សម្រាប់សហរដ្ឋអាមេរិក»។
អ្នកឆ្លើយតប ប្រហែល ៧៨% បាននិយាយថា ពួកគេគាំទ្រការបញ្ចប់ជម្លោះ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ខណៈដែល ២២% ពេញចិត្ត ក្នុងការបន្តជម្លោះ រហូតដល់អ៊ីរ៉ង់បោះបង់។
នៅពេលត្រូវបានសួរថា តើអ៊ីរ៉ង់នឹងបង្កការគំរាមកំហែងដល់តំបន់ នៅក្នុងប៉ុន្មានខែ ខាងមុខនេះឬទេ, ៥៩% បាននិយាយថា អាចប្រហែលជាកើតមាន ខណៈដែល ៤០% បាននិយាយថា ច្បាស់ណាស់ នឹងមិនកើតមាន។
ទន្ទឹមនឹងនេះដែរ, ៣៦% នៃអ្នកឆ្លើយតប បានយល់ព្រមលើការដោះស្រាយ របស់ប្រធានាធិបតីអាមេរិក លោក Donald Trump លើស្ថានភាពពាក់ព័ន្ធនឹងអ៊ីរ៉ង់ ខណៈដែល ៦៤% មិនយល់ព្រម៕
ប្រភព ៖ Anadolu , ប្រែសម្រួល ៖ សារ៉ាត

