វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានលើកឡើងថា ការបិទច្រកសមុទ្រ របស់អ៊ីរ៉ង់ បង្ហាញថា មានប្រសិទ្ធភាព ជាងការទម្លាក់គ្រាប់បែក។ នេះបើតាមការចេញផ្សាយរបស់ Tass។

វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានលើកឡើងថា ការបិទច្រកសមុទ្រ របស់អ៊ីរ៉ង់ បង្ហាញថា មានប្រសិទ្ធភាព ជាងការទម្លាក់គ្រាប់បែក។ នេះបើតាមការចេញផ្សាយរបស់ Tass។
ថ្លែងប្រាប់អ្នកកាសែត នៅសេតវិមាន កាលពីថ្ងៃចន្ទ លោក ប្រធានាធិបតីអាមេរិករូបនេះ បានមានប្រសាសន៍ថា ការបិទកំពង់ផែសមុទ្ររបស់អ៊ីរ៉ង់ ដោយកងទ័ពអាមេរិក បានបង្ហាញឱ្យឃើញប្រសិទ្ធភាព ជាងការទម្លាក់គ្រាប់បែក ហើយ ទីក្រុងវ៉ាស៊ីនតោន បានត្រៀមខ្លួនជាស្រេច ដើម្បីត្រឡប់ទៅរកយុទ្ធសាស្ត្របែបនេះ វិញភ្លាមៗ ប្រសិនបើចាំបាច់។
លោក ដូណាល់ ត្រាំ រៀបរាប់ថា «ខ្ញុំគិតថា ការបិទផ្លូវ មានផលប៉ះពាល់ ជាងការទម្លាក់គ្រាប់បែក»។ លោកបានកត់សម្គាល់ទៀតថា «យើងអាចកំណត់ ធ្វើម្តងទៀត ដោយចាយរយៈពេល ប្រហែល ១៥នាទី»។
លោក Trump ក៏បាននិយាយ ទៅកាន់រដ្ឋមន្ត្រីក្រសួងសង្រ្គាមអាមេរិក លោក Pete Hegseth ដែលមានវត្តមាន នៅសេតវិមាន ដោយសួរថា តើការបិទផ្លូវពិតជាអាចធ្វើបានលឿន ឡើងវិញ ដែរឬទេ។
ប្រមុខមន្ទីរបញ្ចកោណ រូបនេះ បាននិយាយថា កងទ័ពអាមេរិកត្រៀមខ្លួនជាស្រេច ដើម្បីធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់៕
ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

