បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុន អនុម័តសេចក្តីព្រាងច្បាប់ បង្កើតរាជធានីទី២ ជំនួសទីក្រុងតូក្យូ

ជប៉ុន អនុម័តសេចក្តីព្រាងច្បាប់ បង្កើតរាជធានីទី២ ជំនួសទីក្រុងតូក្យូ

តូក្យូ ៖ គណបក្សសេរីប្រជាធិបតេយ្យ LDP ដែលកំពុងកាន់អំណាចក្នុងប្រទេសជប៉ុននៅថ្ងៃអង្គារនេះ បានអនុម័តសេចក្តីព្រាងច្បាប់បង្កើតរាជធានី ទី២ សម្រាប់ត្រៀមជំនួសទីក្រុងតូក្យូ ក្នុងករណីមានគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ ។

Advertisement

បើតាមសារព័ត៌មាន Jiji Press, ច្បាប់ដែលបានស្នើឡើងនេះ ស្វែងរកការបង្កើត មជ្ឈមណ្ឌលទីក្រុងធំមួយ ដែលមានសមត្ថភាព អាចបំពេញមុខងារសំខាន់ៗ របស់រដ្ឋាភិបាល ប្រសិនបើជា ទីក្រុង តូក្យូ ត្រូវអសមត្ថភាព មិនអាចដោះស្រាយបញ្ហាគ្រោះមហន្តរាយធម្មជាតិ ឬ ជួបភាពអាសន្ន ផ្សេងៗទៀត។

ការអនុម័តនេះ បានក្លាយជាផ្នែកមួយ នៃកិច្ចព្រមព្រៀង គោលនយោបាយ ដែលបានចុះហត្ថលេខា កាលពីខែតុលា រវាងគណបក្សកាន់អំណាច LDP និង ដៃគូចម្រុះរបស់ខ្លួន គឺ គណបក្ស JIP ។

ដើមឡើយ សេចក្ដីព្រាងច្បាប់នេះ ក៏រួមបញ្ចូលទីក្រុង Osaka សម្រាប់ការធ្វើប្រជាមតិ ក្នុងការជ្រើសរើសធ្វើជារាជធានីទី២ របស់ជប៉ុននាថ្ងៃអនាគតផងដែរ ។

យ៉ាងណា ការជ្រើសរើសទីក្រុង Osaka សម្រាប់ធ្វើជារាជធានីទី២ របស់ជប៉ុនបានទាក់ទាញការជំទាស់យ៉ាងខ្លាំងពីគណបក្ស LDP ។

បញ្ហានេះនាំឲ្យប្រធានគណបក្ស LDP និងជានាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi ស្នើឲ្យលោក Hirofumi Yoshimura អភិបាលក្រុង Osaka លុបចោលការដាក់បញ្ចូលទីក្រុង Osaka សម្រាប់ធ្វើជារាជធានីទី២ របស់ជប៉ុន ៕

ប្រភព ៖ anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា