សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ បានចេញអនុក្រឹត្យ លេខ៨៩ អនក្រ.បកសម្រេចឱ្យក្រសួងបរិស្ថានបង្កើត«ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង» គ្របដណ្តប់ផ្ទៃដីបួនសែនមួយម៉ឺន បីរយកៅសិបពីរ ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ សម្រាប់បម្រើប្រយោជន៍មនុស្សគ្រប់ជំនាន់។

























