វន វេត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង តូច ភឿន រដ្ឋមន្ត្រីក្រសួង សាធារណការ ព្រមទាំងប្រពន្ធកូនរបស់ពួកគេត្រូវបាន មេឃាតករប៉ុល ពត និង នួន ជា បញ្ជាឱ្យចាប់ខ្លួនយកទៅធ្វើទារុណកម្ម និងសម្លាប់ចោលទាំងពូជដោយអារបំពង់ក នៅក្នុង បរិវេណនៃគុកទួលស្លែង ដោយមិនដឹកយកទៅសម្លាប់នៅបឹងជើងឯកនោះទេ ហើយតម្រូវឱ្យ ថតសាកសព ផ្ញើទៅ នួន ជា មើលព្រោះជនទាំងពីរនេះជាបុគ្គលសំខាន់មិនអនុញ្ញាតឱ្យរួចជីវិតជាដាច់ខាត ។ អ្នកដឹកនាំការសម្លាប់ពួកគេទាំងពីរនេះ គឺ ឌុច និងឃ្លាំមើលពីលើដោយ សុន សេន ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងទទួលបន្ទុកគ្រប់គ្រងលើមន្ទីរស-២១។


























