កងចល័តនារីកំពុងប្រមូលទិន្នផលស្រូវ។ បដិវត្តន៍ខ្មែរក្រហម អះអាងថា កម្ពុជាអាចអភិវឌ្ឍយ៉ាងឆាប់រហ័សតាមរយៈការបង្កើនទិន្នផលស្រូវឱ្យបានខ្លាំងដូចពាក្យស្លោករបស់ខ្មែរក្រហមថា ៖ “អ្នកមានស្រូវគឺមានអ្វីៗទាំងអស់!” និង “ស្រូវបីតោនក្នុងមួយហិកតា!”។

ទិន្នផលស្រូវរបស់បក្សក្នុងការលក់ទៅឱ្យបរទេស ជាទូទៅគឺមិនគ្រប់ផែនការឡើយ ហើយកម្មាភិបាលថ្នាក់ក្រោមតែងភូតកុហក និងលាក់បាំងពីកង្វះខាតនេះ ដោយដាក់បង្គ្រប់នូវចំណែកទិន្នផល ស្រូវដែលត្រៀមសម្រាប់ទុកធ្វើពូជ ស្បៀងប្រចាំថ្ងៃ និងបម្រុង រួចប្រគល់ទៅឱ្យបក្ស។ ជាលទ្ធផល ប្រជាជនទទួលរងភាព អត់ឃ្លាន។
____________

ប្រភព៖ សច្ចធម៌ប្រវត្តិសាស្ត្រ
#សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ក្អែកខ្មៅ#កងចល័តនារី#ប្រមូលទិន្នផលស្រូវ#ប្រើដូចទាសករ