១- ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាថ្ងៃដំបូងនៃដំណើរស្វែងរកសុខសន្តិភាពសម្រាប់កម្ពុជា។ រាប់មកដល់ថ្ងៃនេះ វាមានរយៈពេល៤៨ឆ្នាំ។ ជាថ្ងៃដែលប្រជាជនកម្ពុជា គណបក្សប្រជាជនកម្ពុជា និងជាពិសេសសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសារមិនអាចបំភ្លេចបានជាដាច់ខាត។ នៅថ្ងៃនោះ ក្នុងពេលរាត្រីងងឹតស្ល៊ុបមើលចាក់ភ្នែកពុំយល់ មេបញ្ជាការ ហ៊ុន សែន បានសម្រេចជ្រើសរើសយុទ្ធមិត្ត៤នាក់៖ សមមិត្ត នុច ថន, សមមិត្ត ញឹក ហួន, សមមិត្ត វ៉ា ប៉ោអ៊ាន និង សមមិត្ត ស៊ូ គីមស្រ៊ាង ចាកចេញពីមាតុភូមិឆ្នោះទៅដែនដីវៀតណាម ដើម្បីស្វែងរកជំនួយជួយរំដោះប្រជាជនកម្ពុជាពីរបបយង់ឃ្នងខ្មែរក្រហម។
២- បន្ទាប់ពីបានឆ្លងផុតពីសេចក្តីស្លាប់ និងទទួលការស្ម័គ្រចិត្តជួយពីភាគីវៀតណាមហើយមក សមមិត្ត ហ៊ុន សែន បានជួបជុំជាមួយចលនាអ្នកស្នេហាជាតិ ប្រឆាំងរបបខ្មែរក្រហមជាច្រើនទៀតដូចជា ចលនាដែលដឹកនាំដោយលោក ហេង សំរិន លោក ជា ស៊ីម បើកមហាសន្និបាតបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៧៨ នៅក្នុងភូមិជើងឃ្លូ ស្រុកស្នួលនៃខេត្តក្រចេះ។ តាមពិត នៅក្នុងពេលនោះ ក៏មានចលនាប្រឆាំងមេដឹកនាំខ្មែរមួយចំនួនទៀតដែរនៅតាមបណ្ដាខេត្តជាប់ព្រំដែន តែពួកគេមិនអាចចូលរួមប្រកាសបង្កើតរណៈសិរ្សនោះបានទេ។
៣- ក្រោយពីបង្កើតបានរណៈសិរ្សដែលរួមមានទាំងកម្មវិធីនយោបាយរបស់ខ្លួនផងនោះ រណៈសិស្សនេះដោយមានការគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាម ក៏បានវាយផ្ដួលរំលំរបបខ្មែរក្រហមដោយជោគជ័យនៅថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩។
_________________
ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត
Facebook
TikTok
Youtube
Telegram
#សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ដំណើរកម្ពុជា#ចំណាររបស់សម្តេចតេជោហ៊ុនសែន