បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្លាស្ទិក និងសំរាម ជាបញ្ហានៅក្នុងសមុទ្រ ជាបញ្ហារួមរបស់មនុស្សលោក

ប្លាស្ទិក និងសំរាម ជាបញ្ហានៅក្នុងសមុទ្រ ជាបញ្ហារួមរបស់មនុស្សលោក

ការកើនឡើង យ៉ាងឆាប់ រហ័សនៃប្លាស្ទិក និងសំរាម ជាបញ្ហានៅក្នុងសមុទ្រ និងជាបញ្ហារួមរបស់មនុស្សលោក ដែលត្រូវរួមគ្នាដោះស្រាយ ទាំងនៅថ្នាក់ជាតិ តំបន់ និងពិភពលោក។ ឯកឧត្តម ភាវ សុវុទ្ឋី អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថានបានលើកឡើងបែបនេះ ក្នុងការអញ្ជើញ ជាអធិបតិក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើកទីទី៤ ស្តីពីការរៀបចំដែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយសំរាម សមុទ្រនៅកម្ពុជា នាថ្ងៃទី៣១ ខែសីហា ខែកញ្ញា ឆ្នាំ២០២៣។

Advertisement

ឯកឧត្តម ភាវ សុវុទ្ឋី បានលើកឡើងដែរថា ការងារអាទិភាពយើងត្រូវគិតគូរ គឺការទទួលខុសត្រូរបស់អ្នកផលិត (EPR) ការបង្កើនសមត្ថភាព និងការផ្លាស់បូរឥរិយាបទរបស់អ្នកផលិត សំរាម ការបែងចែកសំរាមដោយ គិតចាប់ពីកុមារតូច ដោយការបញ្ជ្រាបចំណេះដឹង តាមរយៈការអប់រំនៅតាមសាលារៀន ការរៀបចំសាលាមេត្រីបរិស្ថាន អារាមមេត្រីភាព មណ្ឌលសុខភាព សកម្មភាពមេត្រីបរិស្ថាន និងពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ផងដែរ។

ឯកឧត្តម បានបន្ថែមថា ទទ្ទឹមនិងការធ្វើទំនើបកម្មការគ្រប់គ្រងសំណស់ សំរាម ដោយប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រតាមដានហើយ ការបែងចែក ការកែច្នៃសំរាម ទាំងប្លាស្ទិច អាចយកទៅលក់ ទៅធ្វើជាវត្ថុធាតុដើមសម្រាប់ការកែច្នៃ ឬធ្វើជាប្រេងឥន្ទនៈ និងសំរាមសរីរាង្គ ដែលអាចធ្វើជាជីកំប៉ុស្តិ៍ និងការប្រើប្រាស់ឡើងវិញ។

ជាមួយគ្នានេះ ការបញ្រ្ជាបទស្សនៈទានភាពជាដៃគូរ រវាងរាជរដ្ឋាភិបាលនិងផ្នែកឯកជន(PPP) ទៅក្នុងខ្សែច្រវ៉ាក់នៃការគ្រប់គ្រង សំណល់ រឹង និងរាវ ក៏ត្រូវបានគិតគូរផងដែរ ហើយត្រូវបញ្ជ្រាបផែនការសកម្មភាពនានា ឲ្យទៅក្នុងផែនការអភិវឌ្ឍទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្របទៅតាមយុទ្ឋសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល៕

ឈឹម សុផល

ឈឹម សុផល

ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា