ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅចំនួនសរុប៣២គោលដៅ មានយានយន្តចូលគោលដៅចំនួន ២១៩គ្រឿង រថយន្តធំ ២គ្រឿង រថយន្តតូច ១៦គ្រឿង ម៉ូតូ ២០១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន ២១៩គ្រឿង មាន រថយន្តធំ ២គ្រឿង រថយន្តតូច ១៦គ្រឿង និងម៉ូតូចំនួន ២០១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។


























