បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្រ្តីជានខ្ពស់ NOCC និងក្រសួងអប់រំយុវជន និងកីឡា បន្តចេញដំណើរទៅចូលរួមការប្រកួតកីឡាយុវជនអាស៊ីនៅបារ៉ែន

មន្រ្តីជានខ្ពស់ NOCC និងក្រសួងអប់រំយុវជន និងកីឡា បន្តចេញដំណើរទៅចូលរួមការប្រកួតកីឡាយុវជនអាស៊ីនៅបារ៉ែន

(ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមដំណើរ ដោយ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា តំណាងឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា បានដឹកនាំក្រុមគ្រូពេទ្យ និង មន្រ្តីរដ្ឋបាល ធ្វើដំណើរទៅចូលរួមការប្រកួតកីឡាយុវជនអាស៊ីលើកទី៣ នៅព្រះរាជាណាចក្របារ៉ែន នាយប់ថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០២៥។

Advertisement

ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ឱ្យដឹងថា នេះគឺជាពេលវេលាចេញដំណើរជាបន្ដបន្ទាត់របស់ប្រតិភូ និងក្រុមអត្តពលិកកម្ពុជា ជាក់ស្ដែងនៅរាត្រីថ្ងៃអាទិត្យនេះ ឯកឧត្ដម ថោង ខុន បានដឹកនាំគណៈប្រតិភូ រួមទាំងថ្នាក់ដឹកនាំក្រសួងអប់រំ ធ្វើដំណើរទៅប្រទេសបារ៉ែន ស្របពេលនាយបេសកកម្ម និងអត្តពលិកកីឡាមួយចំនួន ក៏បានធ្វើដំណើរដល់មុន កាលពីថ្មីៗ ហើយក៏បានចាប់ផ្ដើមការប្រកួតជាបណ្ដើរៗ ដូចជាកីឡាបញ្ចស៊ីឡាត់ ដែលបានធ្វើការប្រកួតមុនគេនៅថ្ងៃអាទិត្យនេះ ហើយកីឡាខ្លះទៀត នឹងត្រូវចេញដំណើរជាបន្ដបន្ទាប់ ទៅតាមកាលបរិច្ឆេទប្រកួតកីឡានីមួយៗ ដែលម្ចាស់ផ្ទះបានកំណត់ទៅ ២ថ្ងៃមុនការប្រកួត។

បន្ថែមលើនេះ ឯកឧត្តមក៏បានរំឮកជាថ្មី នឹងអនុសាសន៍ណែនាំ និងការផ្ដាំផ្ញើរបស់ថ្នាក់ដឹកនាំ ក្រោយជំនួបសំណេះសំណាល និងការលើកទឹកចិត្តរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្មីៗ ដោយប្រតិភូ និងអត្តពលិកទាំងអស់ បានប្រកាន់ខ្ជាប់ជានិច្ច ក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាព ការថែទាំងសុខភាព និងការខំប្រឹងប្រកួតប្រជែងដណ្ដើមលទ្ធផលល្អជូនជាតិ។ នេះគឺជាអ្វីដែលថ្នាក់ដឹកនាំ ពិសេសរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ហើយឯកឧត្តមសង្ឃឹមថា អត្តពលិកកម្ពុជា នឹងទទួលបានលទ្ធផលត្រឡប់មកវិញ។

គួរដឹងថា ការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ដែលបារ៉ែនធ្វើម្ចាស់ផ្ទះនេះ កម្ពុជាបានបញ្ជូនអត្តពលិក ១៤ប្រភេទកីឡាចូលរួម ចាប់ពីថ្ងៃទី២២-៣១ ខែតុលា ឆ្នាំ២០២៥ ខាងមុខ រួមមានអត្តពលកម្ម, ហែលទឹក, វាយសី, បាល់បោះ៣x៣, យូដូ, គុនខ្មែរ, ជីជីតស៊ូ, គុនចម្រុះ, វាយកូនឃ្លីលើតុ, តេក្វាន់ដូWT, ចំបាប់, លើកទម្ងន់, បញ្ចស៊ីឡាត់ និងកីឡាបាល់ទាត់លើតុ ។ លើសពីនេះ កម្ពុជាក៏ត្រៀមចូលរួមពិធីទទួលទង់ធ្វើម្ចាស់ផ្ទះបន្ដវេន បន្ទាប់ពីបារ៉ែន នាឆ្នាំ២០២៩ សម្រាប់ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៤ ផងដែរ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា