ភ្នំពេញ៖ស៊ុតទាចំនួន ១ ២០០គ្រាប់ ,ត្រកួនចំនួន ៧០គីឡូក្រាម និងស្ពៃចង្កឹះចំនួន ២៥០គីឡូក្រាម ត្រូវបានក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានចុះប្រមូលផលនិងយកទៅប្រគល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យកាលពៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ផលដំណាំនេះបានដាំដុះ និងចិញ្ចឹមនៅស្ថានីយកសិកម្មកូនក្រៀល ។
សូមជម្រាបថា ក្រោមស្មារតី «ខ្មែរតែមួយ» ស៊ុត និងបន្លែជាអំណោយរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបាននាំយកទៅជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ សរុប៣៤លើករួមមាន ស្ពៃក្រញ៉ាញ់ចំនួន ៧ ០០០គីឡូក្រាម ត្រកួន ៧ ៨១០គីឡូក្រាម ស្ពៃចង្កឹះចំនួន៤៥០ គីឡូក្រាម គោសាច់៣ក្បាល ស៊ុតទា ៣២ ៧៦០គ្រាប់ ទំពាំង ២០គីឡូក្រាម និងត្រីអណ្ដែងចំនួន៨២៦ គីឡូក្រាម៕
ដោយ៖ម៉ាដេប៉ូ