ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិការកណ្តាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ថ្លែងអំណរគុណ អ្នកឧកញ៉ា យី រដ្ឋា អគ្គនាយិកាក្រុមហ៊ុន YRT Group និង ឯកឧត្តម ប៊ុន តារា ដែលបានចាត់ឲ្យកូនស្រី កញ្ញា ស៊ុយ ស្រីណុច បាននាំយកស្បៀង ដើម្បីចូលរួមចំណែកដល់សមរភូមិជួរមុខ នារសៀល ថ្ងៃអាទិត្យ ២កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥។
កន្លងមក ក្រុមហ៊ុន YRT Group បានឧបត្ថម្ភគាំទ្រ ផ្គត់ផ្គង់សម្ភារ និងគ្រឿងឧបភោគបរិភោគជាច្រើនជូនដល់ប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិមុខ ក្នុងស្មារតីខ្មែរជួយខ្មែរ ប្រកបដោយទឹកចិត្តស្មោះសររបស់សប្បុរសជន ទឹកចិត្តដ៏ស្មោះសរនេះ ជាកាយវិកាចូលរួមចំណែក ដើម្បីជាតិ និងប្រជាជន។































