ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប បានអញ្ជើញដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត ព្រមទាំងយុវជន ស.ស.យ.ក. យុវជនកាកបាទក្រហមកម្ពុជា និងយុវជនកាយរឹទ្ធិសរុបជិត ១,០០០នាក់ នាថ្ងៃសៅរ៍ ទី១០ ខែមករា ឆ្នាំ២០២៦ ដែលបានស្ម័គ្រចិត្ត ចូលរួមយុទ្ធនាការបរិច្ចាគឈាម ដើម្បីវីរៈកងទ័ពជួរមុខ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាសចោមចៅ)។






































