ភ្នំពេញ៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការភាពជាដៃគូ ជាផ្លូវការជាមួយ MONASH College (MONASH – BELTEI IU Cambodia) ដើម្បីសហការបើកកម្មវិធីសិក្សាឆ្នាំមូលដ្ឋាន (Foundation Year) សិក្សានៅអគារស្នាក់ការកណ្តាល ប៊ែលធី គ្រុប (BELTEI Group Headquarters) នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅអគារលេខ១៧១ មហាវិថី នេរុហ៍ (ផ្លូវ២១៥) សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាន់ទី៥) ដោយទទួលចុះឈ្មោះចូលរៀននៅខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។














































