បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សមាគមធុរកិច្ចកូរ៉េនៅកម្ពុជាផ្តល់ជំនួយសម្រាប់ចែកជូនវីរកងទ័ព និងជនភៀសសឹក

សមាគមធុរកិច្ចកូរ៉េនៅកម្ពុជាផ្តល់ជំនួយសម្រាប់ចែកជូនវីរកងទ័ព និងជនភៀសសឹក

សមាគមធុរកិច្ចកូរ៉េនៅកម្ពុជា បានរៀបចំ ”ព្រឹត្តិការណ៍សប្បុរសធម៌សម្រាប់ជួយដល់ជនរងគ្រោះកម្ពុជានៅតាមព្រំដែន” នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅអគារ ប៊ូយុងថោន ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

Advertisement

បើទោះបីជាបទឈប់បាញ់រវាងកម្ពុជា និងថៃបានចូលជាធរមានយ៉ាងណាក៏ដោយ ក៏នៅមានជនភៀសសឹករាប់ម៉ឺននាក់ ក្នុងនោះមានទាំងស្រ្តី និងកុមារផងដែរ នៅពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយ។

លោក អ៊ីម អ៊ូថេក (Lim Woo-taek) អនុប្រធានសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា បានលើកឡើងថា សមាគមមិនអាចមើលរំលងទុក្ខលំបាកបងប្អូនជនភៀសសឹកបាននោះទេ ទើបរៀបចំសកម្មភាពសប្បុរសធម៌នេះសម្រាប់ផ្តល់ជាអំណោយចាំបាច់មួយចំនួនជួយសម្រាលទុក្ខលំបាកក្នុងជីវភាពប្រចាំថ្ងៃ។

លោកសង្ឃឹមថា ដួងចិត្តសប្បុរសនេះនឹងក្លាយជាសារបញ្ជូនទៅកាន់ជនភៀសសឹកថា “បងប្អូនមិនឯកាទេ ប្រជាជនកូរ៉េនៅទីនេះ នឹងគាំទ្រ និងឈរនៅជាមួយអ្នកទាំងអស់គ្នា”។ ការចែករំលែកនេះនឹងជួយលើកទឹកចិត្តដល់បងប្អូន ដែលកំពុងរងទុក្ខ ឱ្យក្រោកឈរឡើងវិញ ហើយលោកជឿជាក់ថា សកម្មភាពនេះនឹងក្លាយជាស្ពាននៃមិត្តភាព និងភាពជឿជាក់រវាងប្រជាជន និងប្រទេសទាំងពីរបន្ថែមទៀតផងដែរ។

ដោយឡែក ឯកឧត្តម ហេង សួរ បានមានប្រសាសន៍ថា ការឧបត្ថម្ភជាថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគ ជាពិសេសការបរិច្ចាគឈាមនាពេលនេះរបស់សមាគម គឺមិនទាន់យឺតពេលនោះទេ គឺចំពេលតែម្តង។ កាយវិការនេះបានបង្ហាញយ៉ាងច្បាស់ពីមនោសញ្ចេតនា ក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅ និងការយកចិត្តទុកដាក់ ដល់បងប្អូនដែលកំពុងបន្តរងទុក្ខលំបាកពីការឈ្លានពានរបស់យោធាថៃ។

ឯកឧត្តមរដ្ឋមន្រ្តីយល់ឃើញថា ទឹកចិត្តសប្បុរសនេះ ក៏ជាសាក្សីថ្មីមួយទៀតបញ្ជាក់ថា ការរាប់អានគ្នានៃប្រជាជាតិទាំងពីរ ពិតជាមានតម្លៃជ្រាលជ្រៅមិនអាចកាត់ថ្លែបាន ហើយឯកឧត្តមជឿជាក់ថា បងប្អូនជនភៀសសឹក និងវីរកងទ័ព ពិតជាសប្បាយរីករាយចំពោះអំណោយសប្បុរសនេះ។

ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ប្រពៃ និងក្តីស្រឡាញ់ដោយស្មោះរបស់សមាជិកសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា ព្រមទាំងសប្បុរសជន ដែលបន្តចូលរួមក្នុងសកម្មភាពសប្បុរសធម៌ជួយដល់ជនរងគ្រោះនៅសមរភូមិមុខ។ ទង្វើដ៏ប្រពៃនេះបញ្ជាក់ឱ្យឃើញថា ក្រៅពី “ស្មារតីខ្មែរជួយខ្មែរ” កម្ពុជាក៏មានស្មារតីបងប្អូនកូរ៉េជួយបងប្អូនខ្មែរផងដែរ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា