ភ្នំពេញ៖ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំពិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍សិក្សា ពីសិស្សនិទ្ទេស A ចំនួន ២៣៩នាក់ ជូនដល់សិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ កម្មវិធីនេះមានការចូលរួមផ្ទាល់ និងផ្សាយបន្តផ្ទាល់ទៅកាន់សិស្សគ្រប់សាខាចំនួន ២,៧៥៩នាក់ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយកប៊ែលធី គ្រុប និងលោកស្រី ។















































