រ៉ូម ៖ នាយករដ្ឋមន្ត្រីប្រទេសអ៊ីតាលី លោកស្រី Giorgia Meloni អំពាវនាវឲ្យសហគមអឺរ៉ុប បង្កើតកិច្ចសន្ទនា ជាមួយទីក្រុងម៉ូស្គូ ដើម្បីចាប់ផ្តើមពិភាក្សា ប្រកបដោយប្រសិទ្ធភាព ជាមួយរុស្ស៊ី។ នេះបើតាមការចេញផ្សាយរបស់ Tass។

រ៉ូម ៖ នាយករដ្ឋមន្ត្រីប្រទេសអ៊ីតាលី លោកស្រី Giorgia Meloni អំពាវនាវឲ្យសហគមអឺរ៉ុប បង្កើតកិច្ចសន្ទនា ជាមួយទីក្រុងម៉ូស្គូ ដើម្បីចាប់ផ្តើមពិភាក្សា ប្រកបដោយប្រសិទ្ធភាព ជាមួយរុស្ស៊ី។ នេះបើតាមការចេញផ្សាយរបស់ Tass។
ថ្លែងទៅកាន់សភាជាន់ទាប កាលពីថ្ងៃព្រហស្បតិ៍, លោកស្រី Giorgia Meloni រៀបរាប់ថា «ដល់ពេលហើយសម្រាប់អឺរ៉ុប ក្នុងការស្វែងរកមធ្យោបាយ ដើម្បីធ្វើអន្តរកម្ម ជាមួយទីក្រុងមូស្គូ…ខ្ញុំបន្តលើកឡើងពីតម្រូវការចាប់ផ្តើមកិច្ចពិភាក្សារួមគ្នា ប្រកបដោយប្រសិទ្ធភាព»។
លោកស្រី Giorgia Meloni ជឿជាក់ថា អឺរ៉ុបគួរតែដើរតួនាទីយ៉ាងសំខាន់ នៅក្នុង សេណារីយ៉ូ ដំណោះស្រាយសន្តិភាព សម្រាប់រុស្ស៊ី និងអ៊ុយក្រែន។
លោកស្រី នាយករដ្ឋមន្ត្រីអ៊ីតាលី បានកត់សម្គាល់ថា «យើងគួរតែជួយបង្កើតលក្ខខណ្ឌសម្រាប់សន្តិភាព ដោយធ្វើការរួមគ្នាជាមួយសម្ព័ន្ធមិត្តរបស់យើង ដើម្បីធានាបាននូវការធានាសន្តិសុខដែលអាចទុកចិត្តបានសម្រាប់អ៊ុយក្រែន និង ស្ថាបត្យកម្មសន្តិសុខអឺរ៉ុបថ្មី ដែលមានសមត្ថភាពធានាស្ថិរភាព រយៈពេលវែង»។
ក្នុងន័យនេះ លោកស្រី Meloni បានសង្កត់ធ្ងន់ លើសារៈសំខាន់នៃការរក្សាឯកភាពអឺរ៉ុប-អាត្លង់ទិក និងការពង្រឹងការសម្របសម្រួលរវាងអឺរ៉ុប និងសហរដ្ឋអាមេរិក។
លោកស្រី Giorgia Meloni ក៏បានអំពាវនាវឲ្យតែងតាំងតំណាងសហភាពអឺរ៉ុបតែមួយរូប លើបញ្ហាអ៊ុយក្រែន ប៉ុន្តែ មិនទាន់បញ្ជាក់លម្អិតនៅឡើយទេ។
ការលើកឡើងនេះ ស្របពេលដែល អឺរ៉ុប នៅតែបន្តប្រឹងប្រែងចូលរួម ដោះស្រាយបញ្ចប់សង្គ្រាមអ៊ុយក្រែន។ សង្គ្រាមដែលអូសបន្លាយដល់ឆ្នាំទី៥មួយនេះ ហាក់ឡើងកម្តៅឡើងវិញ នាពេលថ្មីៗនេះ៕
ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត
