បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ៖ ច្រកសមុទ្រ Hormuz នឹងមិនគិតថ្លៃជាអចិន្ត្រៃយ៍ ក្រោមកិច្ចព្រមព្រៀងជាមួយ អ៊ីរ៉ង់

លោក ត្រាំ ៖ ច្រកសមុទ្រ Hormuz នឹងមិនគិតថ្លៃជាអចិន្ត្រៃយ៍ ក្រោមកិច្ចព្រមព្រៀងជាមួយ អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសក្តែងៗថា កិច្ចព្រមព្រៀងដែលលោកសម្រេចបានជាមួយអ៊ីរ៉ង់ ក្នុងពេលឆាប់ៗនេះ នឹងធានាថា ច្រកសមុទ្រ Hormuz នឹងមិនគិតថ្លៃជាអចិន្ត្រៃយ៍ ។

Advertisement

ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវប្រមាណ ២០ ភាគរយរបស់ពិភពលោក ត្រូវបានអ៊ីរ៉ង់បិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលព្រួតដៃគ្នាវាយប្រហារមកលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ។

ការបិទខ្ទប់នេះ បានបង្កការរំខានដល់ផ្លូវដឹកជញ្ជូនសំខាន់ៗ និងហេដ្ឋារចនាសម្ព័ន្ធថាមពល និងជំរុញឱ្យតម្លៃប្រេង ឧស្ម័ន និងប្រេងឥន្ធនៈកើនឡើង ដែលបង្កើនការព្រួយបារម្ភអំពីការខ្វះខាត អតិផរណា និងវិបត្តិថ្លៃដើមរស់នៅឡើងវិញ ។

បន្ថែមពីលើការប្រកាសមិនគិតថ្លៃជាអចិន្ត្រៃយ៍ ក្នុងការធ្វើចនាចរណ៍នៅច្រកសមុទ្រ Hormuz លោកប្រធានាធិបតី Trump ថែមទាំងបានអះអាងក្នុងបទសម្ភាសន៍មួយ កាលពីរសៀលថ្ងៃ អាទិត្យ ថា ទោះបីជាកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មានការជំទាស់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក៏ដោយ តែលោកពិតជាបានជួយសង្គ្រោះអ៊ីស្រាអែលពីការបំផ្លាញដោយអាវុធនុយក្លេអ៊ែរ ។

យ៉ាងណា មេដឹកនាំអាមេរិករូបនេះ បានព្រមានទុកមុនថា ប្រសិនបើអ៊ីរ៉ង់បរាជ័យមិនអាចឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរចុងក្រោយជាមួយអាមេរិក ដែលគ្រោងធ្វើឡើងក្នុងថ្ងៃ សុក្រ សប្តាហ៍នេះ នៅប្រទេសស្វីស នោះលោកនឹងចាប់ផ្តើមការវាយប្រហារយោធាឡើងវិញលើទីក្រុងតេហេរ៉ង់ ឬសហរដ្ឋអាមេរិកនឹងធ្វើជាអ្នកគ្រប់គ្រងលើមជ្ឈិមបូព៌ា ជាថ្នូរនឹងការទទួលបាន ២០ភាគរយនៃប្រាក់ចំណូលសរុបរបស់តំបន់នេះ ៕

ប្រភព ៖ New York Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា