ប៉ារីស ៖ អនុសញ្ញាក្របខណ្ឌរបស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ UNFCCC បានរៀបចំកិច្ចសន្ទនាប្រចាំឆ្នាំស្តីពីមហាសមុទ្រ និងការប្រែប្រួលអាកាសធាតុក្នុងអំឡុងសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុនៅទីក្រុង Bonn ឆ្នាំ ២០២៦។

កិច្ចសន្ទនានេះ គឺជាវេទិកាពិសេសមួយសម្រាប់ជំរុញសកម្មភាពអាកាសធាតុដែលផ្អែកលើមហាសមុទ្រ តាមរយៈការពិភាក្សាអំពី ការបន្ស៊ាំ ការកាត់បន្ថយការបញ្ចេញឧស្ម័ន មធ្យោបាយអនុវត្ត និងវិទ្យាសាស្ត្រ ព្រមទាំងការចែករំលែកបទពិសោធន៍ល្អៗ និងការលើកកម្ពស់ការយកចិត្តទុកដាក់ ចំពោះបញ្ហាពាក់ព័ន្ធនឹងមហាសមុទ្រ។
តាមរបាយការណ៍របស់ Earth Negotiations Bulletin (ENB) មហាសមុទ្រដើរតួនាទីជាឃ្លាំងស្រូបឧស្ម័នផ្ទះកញ្ចក់ដ៏សំខាន់បំផុតរបស់ផែនដី ប្រហែល ៩០% នៃកម្ដៅ ដែលបង្កឡើងដោយការបំភាយឧស្ម័ន។
ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យទឹកសមុទ្រកាន់តែក្តៅ ប្រែប្រួលសមាសធាតុគីមីនៃទឹកសមុទ្រ និងបណ្តាលឱ្យកម្រិតទឹកសមុទ្រកើនឡើង ព្រមទាំងធ្វើឱ្យសមុទ្រមានជាតិអាស៊ីតកាន់តែខ្លាំង។ ការប្រែប្រួលទាំងនេះកំពុងបង្កផលប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់ ជីវចម្រុះសមុទ្រ និងសុខុមាលភាពរបស់ប្រជាជន៕
ប្រភព ៖ sdg