វ៉ាស៊ីនតោន ៖ លោក Donald Trump ប្រកាស កាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ មានន័យថា ជាជ័យជំនះ សម្រាប់សហរដ្ឋអាមេរិក។

វ៉ាស៊ីនតោន ៖ លោក Donald Trump ប្រកាស កាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ មានន័យថា ជាជ័យជំនះ សម្រាប់សហរដ្ឋអាមេរិក។
ការអះអាងបែបនេះ បន្ទាប់ពីលោក Donald Trump បានចុះហត្ថលេខាលើ MOU បញ្ចប់ជម្លោះ រួចរាល់ហើយ ខណៈដែលប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ក៏បានចុះហត្ថលេខារួចដូចគ្នា។ ប្រទេសគូជម្លោះទាំងពីរ ត្រូវរៀបចំពិធីចុះហត្ថលេខារួមគ្នា នៅប្រទេសស្វីស នាថ្ងៃសុក្រនេះ។
តាមរយៈបណ្តាញសង្គម Truth, លោក ប្រធានាធិបតី ដូណាល់ ត្រាំ និយាយថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្រ្គាម គឺជាជ័យជម្នះ សម្រាប់សហរដ្ឋអាមេរិក ដោយបដិសេធការរិះគន់កាន់តែខ្លាំងឡើង ពីខាងគណបក្សប្រជាធិបតេយ្យ រួមទាំង ការរិះគន់ ពីសមាជិកមួយចំនួន នៅក្នុងគណបក្សសាធារណៈរដ្ឋ របស់លោក។
ឆ្លើយតបនឹងការរិះគន់នេះ, លោក ត្រាំ បញ្ជាក់បន្ថែមថា «មិនមានការបង់ប្រាក់ ៣០០ ពាន់លានដុល្លារទៅឱ្យប្រទេសអ៊ីរ៉ង់ ពីសំណាក់សហរដ្ឋអាមេរិកនោះទេ …នោះជាព័ត៌មានក្លែងក្លាយ! អ្វីៗមានសម្រាប់សហរដ្ឋអាមេរិក ពេលនេះ គឺជាជោគជ័យ, តម្លៃប្រេងទាប … សូមពិនិត្យមើលទីផ្សារភាគហ៊ុន»។
ការអះអាងពីជំន័យរបស់លោក ត្រាំ ធ្វើឡើង ស្របពេលដែល មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Mojtaba Khamenei បានប្រតិកម្មដំបូង ជុំវិញ MOU សន្តិភាពនេះ ដោយលោកហាក់បង្ហាញថា ជាការព្រមព្រៀងជាមួយអាមេរិក ទាំងទើសទាល់ ព្រោះធ្វើឡើង ទាំងដែលរូបលោកមានទស្សនៈផ្ទុយគ្នា ជាមួយអាមេរិក ប៉ុន្តែ លោកអះអាថា លោកគោរពតាមការសម្រេចចិត្ត របស់ប្រធានាធិបតីអ៊ីរ៉ង់ ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខជាតិកំពូល៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

