បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេដឹកនាំកំពូលអ៊ីរ៉ង់ ថា ព្រមព្រៀងជាមួយអាមេរិក ទោះបីទស្សនៈផ្ទុយគ្នា

មេដឹកនាំកំពូលអ៊ីរ៉ង់ ថា ព្រមព្រៀងជាមួយអាមេរិក ទោះបីទស្សនៈផ្ទុយគ្នា

តេហេរ៉ង់ ៖ លោក Ayatollah Mojtaba Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់ និយាយ កាលពីថ្ងៃព្រហស្បតិ៍ថា លោកយល់ព្រមលើកិច្ចព្រមព្រៀង ជាមួយអាមេរិកបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា បើទោះបី មានទស្សនៈខុសគ្នាក៏ដោយ។

Advertisement

អំឡុងការផ្ញើសារតបលើកដំបូង ជុំវិញអនុស្សរណៈនៃការយោគយល់នេះ, លោក Khamenei បានរៀបរាប់ថា «ជាគោលការណ៍ ខ្ញុំមានទស្សនៈខុសគ្នា អំពីអនុស្សរណៈនៃការយោគយល់ ប៉ុន្តែខ្ញុំបានចេញការអនុញ្ញាត ដោយសារតែការប្តេជ្ញាចិត្តដែលប្រធានាធិបតីអ៊ីរ៉ង់ ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខជាតិកំពូល និងសមាជិកដទៃទៀត ដើម្បីការពារសិទ្ធិរបស់ប្រទេសអ៊ីរ៉ង់ និងរណសិរ្សតស៊ូ»។

លោក Khamenei មិនត្រូវបានគេឃើញ ជាសាធារណៈទេ ចាប់តាំងពីលោកបានចូលកាន់តំណែងក្នុងខែមីនា ពោលគឺបន្ទាប់ពីការស្លាប់របស់ឪពុក គឺ លោក Ayatollah Ali Khamenei នៅក្នុងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបានបង្កឱ្យមានសង្រ្គាមក្នុងតំបន់។

សារនេះគឺជាប្រតិកម្មដំបូងរបស់លោក ចំពោះកិច្ចព្រមព្រៀងអ៊ីរ៉ង់-អាមេរិក ដើម្បីបញ្ចប់ជម្លោះដែលត្រូវបានចុះហត្ថលេខា ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian រួចរាល់ មុនពេលត្រូវរៀបចំពិធីចុះហត្ថលេខារួមគ្នា នៅប្រទេសស្វីស នាថ្ងៃសុក្រនេះ។

នៅក្នុងសារនេះដែរ, លោក Khamenei បាននិយាយថា លោក Trump បានប្រើដៃចង្កូតគ្រប់ប្រភេទដើម្បីធានាកិច្ចព្រមព្រៀង ចាកចេញពីភាពអស់សង្ឃឹម។ លោក Khamenei បានកត់សម្គាល់ថា លោកបានទទួលការធានាពី លោក Pezeshkian អំពីកិច្ចព្រមព្រៀង ហើយបញ្ជាក់ថា វានឹងមិនត្រូវបានទទួលយក ប្រសិនបើភាគីអាមេរិកចង់ធ្វើការទាមទារហួសហេតុ។

លោក Khamenei បានបន្ថែមថា «វាច្បាស់ណាស់ថា ការចរចាទល់មុខគ្នា នឹងធ្វើឡើង នៅពេលអនាគតតែ មិនមានន័យថា អ៊ីរ៉ង់ ទទួលយកទស្សនៈរបស់សត្រូវនោះទេ»៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា