កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយនៅថ្ងៃ ព្រហស្បតិ៍ ថា រូបលោកចង់ឱ្យប្រជាជនរុស្ស៊ីដឹងថា ប្រធានាធិបតីរបស់ពួកគេ គឺលោក Vladimir Putin គឺជាអ្នកទទួលខុសត្រូវទាំងស្រុង ចំពោះផលវិបាកបង្កឡើងពីសង្គ្រាមអ៊ុយក្រែន ។

ការអត្ថាធិប្បាយរបស់លោក Zelensky ត្រូវបានធ្វើឡើងបន្ទាប់ពីអ៊ុយក្រែនធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទ្រង់ទ្រាយធំមិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនឆ្នាំ ទៅលើរដ្ឋធានីមូស្គូ ដែលជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចរបស់រុស្ស៊ី ។
លោក Zelensky ដែលមានវ័យ៤៨ឆ្នាំរូបនេះ បានប្រាប់អ្នកយកព័ត៌មានថា រឿងសំខាន់ គឺថា ប្រជាជនរុស្ស៊ីចាប់ផ្តើមមានអារម្មណ៍ថា កំហុសទាំងអស់ គឺដោយសារតែបុរសម្នាក់ គឺលោក Putin ដែលកំពុងជ្រើសយកសង្គ្រាមនេះ ខណៈដែលពលរដ្ឋសាមញ្ញត្រូវបង់ថ្លៃខូចខាត សម្រាប់អ្វីៗគ្រប់យ៉ាងទៅវិញ ។
មិនបង្អង់យូរ ប្រទេសរុស្ស៊ីបានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ថា នឹងសងសឹកយ៉ាងចាស់ដៃលើអ៊ុយក្រែនវិញ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារចុងក្រោយនេះ ។ បើតាមអាជ្ញាធររុស្ស៊ី, ការវាយប្រហារនោះ បានធ្វើឱ្យមនុស្សចំនួន ១៧នាក់រងរបួស ។
អ្វីដែលគួរឱ្យកត់សម្គាល់ ការវាយប្រហាររបស់អ៊ុយក្រែន ប្រៀបដូចជាការបំបាក់មុខមាត់លោកប្រធានាធិបតី Putin ដែលបានធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍មេដឹកនាំអាស៊ាន សម្រាប់កិច្ចប្រជុំកំពូលមួយនៅភាគកណ្តាលទីក្រុង Kazan ដែលមានចម្ងាយប្រហែល ៧០០ គីឡូម៉ែត្រ ភាគខាងកើតរដ្ឋធានីមូស្គូ ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា