បរទេស ៖ ការសិក្សាថ្មីមួយបានបង្ហាញថា ផ្ទាំងទឹកកកនៅរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក រងឥទ្ធិពលខ្លាំងចំពោះការកើ ន ឡើងនៃសីតុណ្ហភាព។

បរទេស ៖ ការសិក្សាថ្មីមួយបានបង្ហាញថា ផ្ទាំងទឹកកកនៅរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក រងឥទ្ធិពលខ្លាំងចំពោះការកើ ន ឡើងនៃសីតុណ្ហភាព។
តាមរយពទិន្នន័យពីផ្កាយរណប ដើម្បីតាមដានផ្ទាំងទឹកកកជាង ៣ ០០០ កន្លែង អ្នកស្រាវជ្រាវបានរកឃើញថារាល់ការកើនឡើងសីតុណ្ហាភាពជាមធ្យម ១ អង្សាសេក្នុងរដូវក្តៅ នឹងធ្វើឱ្យរយៈពេលរលាយរបស់ផ្ទាំងទឹកកកកើនឡើង។
ការសិក្សាក៏បានបង្ហាញផងដែរថា រលកកម្ដៅខ្លាំងអា ច កាត់បន្ថយស្រទាប់ព្រិលដែលការពារផ្ទាំងទឹកកកបានរហូតដល់ ២៨% និងបណ្ដាលឱ្យទឹកកកត្រូវប៉ះពាល់ដោយផ្ទាល់ទៅនឹងកម្ដៅនិងរលាយលឿនជាងធម្មតា។
សូមបញ្ជាក់ថា ការប្រើប្រាស់បច្ចេកវិទ្យារ៉ាដា Synthetic Aperture Radar (SAR) អាចប្រមូលទិន្នន័យ ទោះបីជាមានពពក ឬពេលយប់ក៏ដោយ វាផ្តល់ព័ត៌មានដែលមានភាពជឿជាក់ជាងវិធីសាស្ត្រប្រពៃណីដែលពឹងផ្អែកលើរូបភាពអុបទិក៕
ប្រភព ៖ Science daily
