អាមេរិក ៖ កងកម្លាំងប្រដាប់អាវុធអាមេរិក បានប្រកាសឈប់ឲ្យកងទ័ពម៉ារីន បិទផ្លូវទឹក របស់ប្រទេសអ៊ីរ៉ង់ ហើយលែងដាក់កម្រិត លើចលនារបស់នាវា ដែលចូល ឬ ចាកចេញពីកំពង់ផែ ទៀតហើយ។ នេះបើតាមការបញ្ជាក់ របស់ទីបញ្ជាការកណ្តាលអាមេរិក ហៅកាត់ CENTCOM នៅថ្ងៃសុក្រនេះ ហើយចេញផ្សាយដោយសារព័ត៌មាន Tass។
ប្រភព រៀបរាប់ថា «ថ្ងៃនេះ កងកម្លាំងអាមេរិក បានដកការបិទផ្លូវ លើរាល់ចរាចរណ៍ផ្លូវសមុទ្រ ដែលចូល និងចេញពីកំពង់ផែអ៊ីរ៉ង់ និង តំបន់ឆ្នេរ ស្របតាមការណែនាំ របស់ប្រធានាធិបតី»។
ប្រភពបន្តថា «កងកម្លាំងអាមេរិក មិនរារាំងការដឹកជញ្ជូន នាវា ទៅ ឬ មកពីកំពង់ផែអ៊ីរ៉ង់ នៅឈូងសមុទ្រអារ៉ាប់ និងឈូងសមុទ្រអូម៉ង់ នោះទេ។ គ្រប់ទិដ្ឋភាពនៃកិច្ចខិតខំប្រឹងប្រែង អនុវត្តការបិទផ្លូវយោធា របស់សហរដ្ឋអាមេរិក បានបញ្ឈប់»។
យ៉ាងណា CENTCOM បានបន្ថែមថា នាវាកងទ័ពជើងទឹកអាមេរិក នឹងនៅតែស្ថិតនៅក្នុងតំបន់ ដើម្បីត្រួតពិនិត្យការអនុលោម តាមកិច្ចព្រមព្រៀង ដែលបានសម្រេច។ ប្រភពបញ្ជាក់ថា ភារកិច្ចរបស់ពួកគេ គឺដើម្បីធានាពីការប្រកាន់ខ្ជាប់ នូវរាល់បទប្បញ្ញត្តិ នៃ កិច្ចព្រមព្រៀង និង តាមដាន ត្រួតពិនិត្យ ការអនុវត្ត៕
ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត