បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រះមហាក្សត្រ និងព្រះមហាក្សត្រី គ្រោងយាងត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី០៣កក្កដា 

ព្រះមហាក្សត្រ និងព្រះមហាក្សត្រី គ្រោងយាងត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី០៣កក្កដា 

បន្ទាប់ពីគង់ប្រថាប់នៅប្រទេសចិនអស់រយៈពេលជាង៤ខែ ព្រះករុណា ព្រះបាទសម្តេច ព្រះមបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នឹងយាងមាតុភូមិនិវត្តន៍មកកាន់កម្ពុជាវិញនៅថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២៦ខាងមុខនេះ។
នេះបើតាមការបញ្ជាក់ពីឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងសន្និសីទស្តីទីលទ្ធផលដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។

Advertisement

ក្នុងដំណើរទស្សនកិច្ចទៅប្រទេសចិន នៅថ្ងៃទី២៥ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន អមដំណើរដោយឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម ហ៊ុន ម៉ានិត បានចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នៅព្រះរាជដំណាក់រដ្ឋធានីប៉េកាំង ប្រទេសចិន។ 
ការយាងត្រឡប់មកមាតុប្រទេសវិញរបស់ព្រះអង្គទាំងទ្វេ ធ្វើឡើងបន្ទាប់ពីព្រះមហាក្សត្រកម្ពុជាបានធូរស្បើយពីព្រះរោគ ក្រោយទទួលការព្យាបាលនៅប្រទេសចិនអស់រយៈពេល២ខែកន្លងមក។

ឯកឧត្ដម ជា ធីរិទ្ធ បាន​លើកឡើងថា មកដល់ពេលនេះព្រះរាជសុខភាពរបស់ព្រះមហាក្សត្របានវិលមករកភាពប្រក្រតី និងល្អប្រសើរឡើងវិញហើយ។
អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់បន្ថែមថា​ ចាប់តាំងពីព្រះមហាក្សត្រទទួលការវះកាត់នៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំងនៅខែមេសា ឆ្នាំ២០២៦ រហូតបានធូរស្បើយពីព្រះរោគឡើងវិញ សម្តេចតេជោ ប្រមុខរដ្ឋស្តីទី តែងតែងយកចិត្តទុកដាក់ខ្ពស់ចំពោះព្រះរាជសុខភាពរបស់ព្រះអង្គ ដោយសម្ដេចតេជោបានអញ្ជើញទៅកាន់ទីក្រុងប៉េកាំងដោយផ្ទាល់ ដើម្បីកំដរព្រះអង្គ និងសម្តេចព្រះមហាក្សត្រី។

សូមរម្លឹកថា ​ព្រះមហាក្សត្រ និងព្រះមហាក្សត្រី បានយាងចេញពីកម្ពុជាទៅកាន់ប្រទេសចិនតាំងពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងអំឡុងពេលនៃអវត្តមានរបស់ព្រះមហាក្សត្រ សម្តេតេជោ ហ៊ុន សែន ទទួលភារកិច្ចជាប្រមុខរដ្ឋស្តីទី៕

សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា