បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទ័ព ចិន និងរុស្ស៊ី ហោះល្បាតដែនអាកាសរួមគ្នា, អ្នកជំនាញថា នេះជាការត្រៀមខ្លួនប្រយុទ្ធកម្រិតខ្ពស់

ទ័ព ចិន និងរុស្ស៊ី ហោះល្បាតដែនអាកាសរួមគ្នា, អ្នកជំនាញថា នេះជាការត្រៀមខ្លួនប្រយុទ្ធកម្រិតខ្ពស់

ប៉េកាំង ៖ យន្តហោះយោធាមកពីកងទ័ពអាកាសចិន និងរុស្ស៊ីកាលពីថ្ងៃទី២៧ ខែមិថុនា បានហោះល្បាតដែនអាកាសរួមគ្នាជាលើកទី ១១ នៅសមុទ្រចិនខាងកើត និងសមុទ្រជប៉ុន ព្រមទាំងតំបន់ប៉ាស៊ីហ្វិកខាងលិច ខណៈអ្នកជំនាញយល់ថា នេះជាការត្រៀមខ្លួនប្រយុទ្ធកម្រិតខ្ពស់របស់ប្រទេសទាំងពីរ ។

Advertisement

អ្នកវិភាគយោធាចិនបានប្រាប់ Global Times ថា ការល្បាតរួមគ្នានេះ ផ្តោតសំខាន់លើយុទ្ធសាស្រ្តធំៗចំនួន ២ ។ ក្នុងនោះ យុទ្ធសាស្រ្តដំបូង គឺការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះអមដំណើរយន្តហោះសង្គ្រាមអេឡិចត្រូនិក ។ ចំណែកយុទ្ធសាស្រ្តទី ២ គឺការហ្វឹកហ្វឺនចាក់សាំងយន្តហោះលើអាកាស និងការត្រៀមខ្លួនប្រយុទ្ធក្នុងកម្រិតខ្ពស់ ។

បើតាមក្រសួងការពារជាតិរុស្ស៊ី, គោលបំណងចម្បងនៃការហោះល្បាតដែនសមុទ្រឆ្នាំនេះ បង្ហាញពីការតាំងចិត្ត និងសមត្ថភាពរបស់ប្រទេសទាំងពីរ ក្នុងការរួមគ្នាការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ ។

ក្រសួងបន្ថែមថា កងកម្លាំងអាកាសរុស្ស៊ី និងកងទ័ពអាកាសរំដោះប្រជាជនចិន បានហោះល្បាតរួមគ្នារយៈពេល ៦ម៉ោង នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយស្របតាមច្បាប់អន្តរជាតិ ហើយមិនបានរំលោភបំពានលើដែនអាកាសប្រទេសណាមួយនោះទេ ។

បើតាម CCTV, ក្នុងអំឡុងពេលល្បាតរួមគ្នានោះ ភាគីចិនបានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក H-6K និងយន្តហោះចម្បាំង J-16, J-10C និង J-11B ខណៈរុស្ស៊ីបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក Tu-95 និងយន្តហោះល្បាត Tu-142 ។

ឆ្លើយតបនឹងសមយុទ្ធនេះ ក្រសួងការពារជាតិជប៉ុនក៏បានជំរុញឱ្យកងកម្លាំងការពារដែនអាកាសរបស់ខ្លួនប្រញាប់ប្រញាល់បញ្ចេញយន្តហោះចម្បាំងតាមឃ្លាំមើលយន្តហោះទម្លាក់គ្រាប់បែកចិន និងរុស្ស៊ី នៅសមុទ្រជប៉ុន សមុទ្រចិនខាងកើត និងប៉ាស៊ីហ្វិកផងដែរ ។

បន្ថែមលើនេះ ក្រសួងការពារជាតិជប៉ុនក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការល្បាតរួមគ្នារវាងរុស្ស៊ី-ចិន តាមរយៈបណ្តាញការទូតផងដែរ ។ បើតាម Asahi Shimbun, នេះគឺជាលើកដំបូងហើយ ដែលយន្តហោះយោធាចិន និងរុស្ស៊ី ហោះល្បាតរួមគ្នានៅជិតប្រទេសជប៉ុន ចាប់តាំងពីខែធ្នូ ឆ្នាំ ២០២៥ ៕

ប្រភព ៖ Global Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា