បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាទទូលវ៉ាក់សាំង AstraZeneca ចំនួន៦៦ម៉ឺន៨ពាន់ដូសនៃជំនួយទ្វេភាគីរបស់ជប៉ុន (Video Inside)

កម្ពុជាទទូលវ៉ាក់សាំង AstraZeneca ចំនួន៦៦ម៉ឺន៨ពាន់ដូសនៃជំនួយទ្វេភាគីរបស់ជប៉ុន (Video Inside)

កម្ពុជាទទួលបានវ៉ាក់សាំង AstraZenecaចំនួន៦៦ម៉ឺន៨ពាន់ដូសបន្ថែមទៀតដែលជាជំនួយទ្វេភាគីរបស់រដ្ឋា ភិបាលជប៉ុន។ វ៉ាក់សាំង AstraZenecaចំនួន៦៦ម៉ឺន៨ពាន់ដូសបន្ថែមទៀតមកដល់យប់ថ្ងៃទី៦សីហានេះ គឺជា ការផ្តល់ក្នុងជំហានទី២បន្ទាប់វ៉ាក់សាំងAstra Zeneca ចំនួន៣៣ម៉ឺន២ពាន់ដូស ដែលត្រូវបានដឹកជញ្ជួនមក ដល់កម្ពុជាក្នុងជំហានទី១ កាលពីរាត្រីថ្ងៃទី២៣កក្កដា ឆ្នាំ២០២១ ក្រោមការអញ្ជើញទៅទទួលដោយផ្ទាល់ពី

Advertisement

សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន។សូមបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួន១លានដូសដល់កម្ពុជា ដែលជំនួយទ្វេភាគីនេះបានធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និង ដោយផ្អែក លើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។

រដ្ឋាភិបាលជប៉ុន បានជួយកម្ពុជាជាច្រើន រួចមកហើយក្នុង ការផ្តល់សម្ភារៈជំនួយនិងបរិក្ខាប្រឆាំងកូវីដ១៩ ក្នុងពេលដែលកម្ពុជា បាននិងកំពុងរងនឹង ការឆ្លងដោយជម្ងឺរាតត្បាតនេះ។ គិតរហូតមកទល់ពេលនេះ រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយសរុបប្រមាណ ជាង៥០លានដុល្លារអាមេរិកដល់កម្ពុជា ដែលរួមមានការផ្ដល់បរិក្ខារពេទ្យ, ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់

គម្រោងរបស់អង្គការអន្តរជាតិនានាសម្រាប់វិធានការទប់ស្កាត់ការចម្លងជម្ងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារ សម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឲ្យបានត្រឹមត្រូវ។ រដ្ឋាភិបាលជប៉ុនថែមទាំងបានផ្ដល់ជាប្រាក់កម្ចីប្រ មាណ២២៧ លានដុល្លារអាមេរិកដើម្បីឲ្យកម្ពុជាអាចប្រើប្រាស់ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយសារកូវីដ១៩  និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាលផងដែរ។

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា