ក្រសួងសុខាភិបាលវៀតណាមបានប្រកាសពីការរកឃើញករណីឆ្លងកូវីដ១៩ ចំនួន១០៣៨៣នាក់ និង ស្លាប់មនុស្សព្រោះជំងឺនេះ ចំនួន៣៨៣នាក់ទៀត កាលពីថ្ងៃទី២៣ សីហា ២០២១។

ក្រសួងសុខាភិបាលវៀតណាមបានប្រកាសពីការរកឃើញករណីឆ្លងកូវីដ១៩ ចំនួន១០៣៨៣នាក់ និង ស្លាប់មនុស្សព្រោះជំងឺនេះ ចំនួន៣៨៣នាក់ទៀត កាលពីថ្ងៃទី២៣ សីហា ២០២១។
ក្នុងចំណោមទីតាំងឆ្លងទាំង៣៩កន្លែង ក្រុងហូជីមិញគឺជាតំបន់ឆ្លងច្រើនជាងគេ បន្ទាប់មក គឺ ប៊ីញដុង និង ដុងណៃ។
ជាមួយនឹងការឆ្លងថ្មីទាំងជាង១ម៉ឺននាក់នេះ ធ្វើឲ្យចំនួនឆ្លងសរុបនៅវៀតណាមបានកើនដល់ចំនួន ៣៥៨៤០៣នាក់ហើយ ស្លាប់កើនដល់៨៦៦៦នាក់៕
