បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នាយករដ្ឋមន្ត្រីវៀតណាមឲ្យចាក់វ៉ាក់សាំងកូវីដ ដល់កុមារ

នាយករដ្ឋមន្ត្រីវៀតណាមឲ្យចាក់វ៉ាក់សាំងកូវីដ ដល់កុមារ

នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh
បានស្នើឲ្យក្រសួងនានាចាក់វ៉ាក់សាំងកូវីដដល់កុមារ ដូច្នេះ ឆ្នាំសិក្សាថ្មីនឹងចាប់ផ្តើមដោយសុវត្ថិភាព នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន VNexpress។

Advertisement

លោកបានស្នើបែបនេះកាលពីថ្ងៃទី២៨ សីហា ដោយលោកបន្ថែមទៀតថា រដ្ឋាភិបាលនឹងដាក់ចេញគោលនយោបាយនានា ធានាថា ឆ្នាំសិក្សាថ្មីចាប់ផ្តើមដោយសុវត្ថិភាពដោយសារការចាក់វ៉ាក់សាំង។

លោកបានស្នើឲ្យក្រសួងសុខាភិបាលកំណត់យកវ៉ាក់សាំងប្រភេទអ្វីចាក់ជូនកុមារ អាយុ១២ឆ្នាំ ឬលើសនេះ ហើយសម្រាប់កុមារវ័យក្រោមនេះទៀត ប្រសិនបើចាក់បាន ក្រសួងគួរចាំបាច់រកច្រកចេញ ដើម្បីធ្វើរឿងនេះ។ ក្រសួងអប់រំត្រូវសហការជាមួយក្រសួងអប់រំ ដើម្បីជួយលើកិច្ចការចាក់វ៉ាក់សាំងឲ្យកុមារនេះ។

វៀតណាមកំពុងចាក់វ៉ាក់សាំង ភាគច្រើន Astrzeneca ជូនពលរដ្ឋ វ័យ១៨ឆ្នាំឡើង តែគេក៏មានវ៉ាក់សាំងអាមេរិកនិងវ៉ាក់សាំងចិន ក្នុងដៃដែរ៕

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា