ប្រទេសថៃបានប្រកាស នាព្រឹកថ្ងៃទី៧ កញ្ញានេះថា ក្នុងពេល២៤ម៉ោងមកនេះ មានឆ្លងថ្មី១៣៨២១នាក់ ខណៈជាសះស្បើយចំនួន ១៦៧៣៧នាក់ ជាការកត់សម្គាល់ថា ឆ្លងប្រចាំថ្ងៃបន្តធ្លាក់ចុះ ពោលគឺក្រោយម១៤០០០នាក់ ប៉ុន្មានថ្ងៃមកនេះ រីឯអ្នកជាសះស្បើយកើនឡើង។
យ៉ាងណាក៏ដោយ របាយការណ៍របស់ក្រសួងសុខាភិបាលក៏បានអះអាងដែរថា មានមនុស្សស្លាប់២៤១នាក់ ព្រោះជំងឺនេះ កាលពីថ្ងៃចន្ទម្សិលមិញនេះ។
ថៃមានអ្នកវិជ្ជមានកូវីដ១៩ សរុប ចំនួន១,២៧៩,៤៨០នាក់ ហើយ ក្នុងនោះ មាន១,១២២,១៦៩នាក់ជាសះស្បើយឡើងវិញ ខណៈមនុស្សស្លាប់ព្រោះជំងឺនេះក្នុងប្រទេសកើនដល់១៣៨៣នាក់ហើយដែរ៕ ប្រភពបាងកកប៉ុស្តិ៍