ចាប់ពីថ្ងៃទី២២ កញ្ញា ២០២១ ស្អែកនេះ គម្រោងសាងសង់ភាគច្រើនអាចចាប់ ផ្តើមឡើងវិញ នៅក្រុងហាណូយ នៃប្រទេសវៀតណាម ហើយការរឹតត្បិតនានា ក៏នឹងត្រូវបន្ធូយបន្ថយបន្ថែមទៀត ខណៈដែលការឆ្លងប្រចាំថ្ងៃនៃជំងឺកូវីដ១៩ បន្តធ្លាក់ចុះ ទោះបីជាមិនទាន់ច្រើនណាស់ណាក៏ដោយ។
មួយវិញទៀត ៩៤ ភាគរយនៃប្រជាជនពេញវ័យ ឬប្រមាណ ៥,៧៥ លាននាក់នៅទីក្រុងហាណូយហើតបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១ លើកហើយគេមានគោល បំណងបញ្ចប់ការចាក់ថ្នាំលើកទី ២ នៅចុងខែវិច្ឆិកានេះ។
វៀតណាមប្រកាសនៅយប់ថ្ងៃទី២១ កញ្ញានេះថា ឆ្លងថ្មី ១១,៦៩២ករណីបន្ថែមទៀត សម្រាប់ថ្ងៃនេះ ជាការបន្តធ្លាក់ចុះ ប៉ុន្មានថ្ងៃមកនេះ បើធៀបនឹងប៉ុន្មានសប្តាហ៍មុនៗ៕