ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃចន្ទទី២៧ កញ្ញានេះ បានប្រកាសពីការស្លាប់មនុស្សព្រោះជំងឺកូវីដ១៩ ជិត២០០នាក់ទៀត ធ្វើឲ្យចំនួនមនុស្សស្លាប់ក្នុងប្រទេសកើនដល់ជិត២ម៉ឺននាក់ហើយ។

ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃចន្ទទី២៧ កញ្ញានេះ បានប្រកាសពីការស្លាប់មនុស្សព្រោះជំងឺកូវីដ១៩ ជិត២០០នាក់ទៀត ធ្វើឲ្យចំនួនមនុស្សស្លាប់ក្នុងប្រទេសកើនដល់ជិត២ម៉ឺននាក់ហើយ។
របាយការណ៍ថ្ងៃចន្ទនេះ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះ ចំនួន១៧៤នាក់បន្ថែមទៀត ធ្វើឲ្យចំនួនអ្នកស្លាប់សរុបបានកើនដល់ចំនួន ១៨,៧៥៨នាក់ហើយ។
វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៧៦៦,០៥១នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន៥៣៨,៤៥៤នាក់៕
