បើតាមទីភ្នាក់ងារទទួលបន្ទុកលើកកិច្ចការរាជវង្សជប៉ុនបានឲ្យដឹងថា ព្រះនាង Mako និងគូដណ្តឹងដែលជារាស្ត្រសាមញ្ញ គ្រោងរៀបអភិសេក នៅថ្ងៃទី២៦ ខែតុលាខាងមុខ បន្ទាប់ពីមានការពន្យាពេលអស់ជាច្រើនឆ្នាំ។

បើតាមទីភ្នាក់ងារទទួលបន្ទុកលើកកិច្ចការរាជវង្សជប៉ុនបានឲ្យដឹងថា ព្រះនាង Mako និងគូដណ្តឹងដែលជារាស្ត្រសាមញ្ញ គ្រោងរៀបអភិសេក នៅថ្ងៃទី២៦ ខែតុលាខាងមុខ បន្ទាប់ពីមានការពន្យាពេលអស់ជាច្រើនឆ្នាំ។
សូមរម្លឹកថា ព្រះនាង Mako និងលោក Komuro បានជួបគ្នាដំបូងក្នុងឆ្នាំ ២០១២ អំឡុងពេលពួកគេសិក្សានៅសកលវិទ្យាល័យ International Christian ស្ថិតក្នុងទីក្រុងតូក្យូ។
ព្រះនាង និងគូស្នេហ៍បានភ្ជាប់ពាក្យក្នុងឆ្នាំ ២០១៨ និងគ្រោងរៀបអភិសេកនៅឆ្នាំបន្ទាប់ ប៉ុន្តែមានការលេចចេញព័ត៌មានថា ម្តាយរបស់លោក Komuro មានបញ្ហាហិរញ្ញវត្ថុ ដោយគាត់បានខ្ចីប្រាក់ពីអតីតគូដណ្តឹង និងមិនបានសង់គាត់វិញ។ ពេលរៀបអភិសេករួច អ្នកទាំងពីរត្រូវគេរំពឹងថានឹងផ្លាស់ទីទៅរស់នៅសហរដ្ឋអាមេរិក កន្លែងដែលលោក Komuro បម្រើការងារជាមេធាវី៕

