វៀតណាមបានទទួលវ៉ាក់សាំង ប្រភេទ Pfizer ចំនួន១,៩៩៩,៥៣០ដូសទៀត ពីសហរដ្ឋអាមេរិក តាមរយៈយន្តការកូវ៉ាក់ នាំឲ្យចំនួនវ៉ាក់សាំងដែលវៀតណាមទទួលបានពីអាមេរិក កើនដល់ ៩.៥លានដូសហើយ គិតត្រឹមថ្ងៃទី១៣ តុលា។

វៀតណាមបានទទួលវ៉ាក់សាំង ប្រភេទ Pfizer ចំនួន១,៩៩៩,៥៣០ដូសទៀត ពីសហរដ្ឋអាមេរិក តាមរយៈយន្តការកូវ៉ាក់ នាំឲ្យចំនួនវ៉ាក់សាំងដែលវៀតណាមទទួលបានពីអាមេរិក កើនដល់ ៩.៥លានដូសហើយ គិតត្រឹមថ្ងៃទី១៣ តុលា។
ចាប់តាំងពីកើតមានកូវីដមក សហរដ្ឋអាមេរិកបានចំណាយ ច្រើនជាង២៦.៧លានដុល្លារអាមេរិក ជួយដល់ប្រទេសវៀតណាម នេះបើតាមស្ថានទូតអាមេរិកប្រចាំវៀតណាម។ វៀតណាមបានចាក់វ៉ាក់សាំង ៣៩.១លាននាក់ហើយ ត្រឹមតែ១ដូស តែអ្នកចាក់ដូសទី២ មានប្រមាណ១៦.១លាននាក់។
វៀតណាមគ្រោងនឹងប្រមូលវ៉ាក់សាំងឲ្យបានប្រមាណ១៥០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ យ៉ាងតិច ៧០ភាគរយ នៅត្រឹមឆ្នាំក្រោយ៕
