បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងធម្មការនិងសាសនា៖ ពិធីបុណ្យកឋិនទាន ឆ្នាំនេះធ្វើបាន ដោយគ្រាន់តែវេប្រគេនត្រៃចីវរ ជាកិច្ចសម្រេចបុណ្យ​​ សំរាប់ការដង្ហែរតាមផ្លូវ​ ឬជុំវិញព្រះវិហា ត្រូវបានហាមប្រាម

ក្រសួងធម្មការនិងសាសនា៖ ពិធីបុណ្យកឋិនទាន ឆ្នាំនេះធ្វើបាន ដោយគ្រាន់តែវេប្រគេនត្រៃចីវរ ជាកិច្ចសម្រេចបុណ្យ​​ សំរាប់ការដង្ហែរតាមផ្លូវ​ ឬជុំវិញព្រះវិហា ត្រូវបានហាមប្រាម

Advertisement

ភ្នំពេញ ៖ ការប្រារព្ធពិធីបុណ្យកឋិនទាន នៅក្នុងឆ្នាំនេះ ធ្វើបានដោយគ្រាន់តែវេប្រគេនត្រៃចីវរជាកិច្ចសម្រេចបុណ្យ​ សំរាប់ការ​ដង្ហែតាមផ្លូវ ឬជុំវិញព្រះវិហារ ដួចរាល់ដងទៅតាមប្រពៃណី ត្រូវបានហាមឃាត់។ នេះបើយោងតាមសេចក្តីណែនាំបន្ថែម ស្តីពីពិធីបុណ្យកឋិនទាន របស់ក្រសួងធម្មការ និងសាសនា ដែលទទួលកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។

សេចក្តីណែនាំដែលចុះហត្ថលេខា ដោយ ​ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនានោះ ក៏បានណែនាំឲ្យយកចិត្តទុកដាក់ បង្កលក្ខណៈឲ្យបានល្អប្រសើរ ប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទ ប្រារព្ធពិធីបុណ្យកឋិនទាន ស្របតាមប្រពៃណីព្រះពុទ្ធសាសនា ដោយត្រូវអនុវត្តឲ្យបានយ៉ាងម៉ឺងម៉ាត់ នូវវិធានការការពារនានា របស់ក្រសួងសុខាភិបាល វិធានការរដ្ឋបាល និងជាពិសេស ត្រូវប្រកាន់ភ្ជាប់ជានិច្ច នូវវិធានការ «៣ការពារ ៣កុំ» របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ក្រសួងបានបញ្ជាក់ថា ការណែនាំនេះ គឺសំដៅកាត់ផ្ដាច់ និងក្នុងការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ នៅទូទាំងប្រទេស ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា ដែលមានកម្រិតនៃការឆ្លងរាលដាលឆាប់រហ័ស និងយោងទៅលើភាពចាំបាច់ ដើម្បីធានាការពារអាយុជីវិត និងសុខភាពរបស់ប្រជាជន ខណៈដែលព្រះរាជាណាចក្រកម្ពុជា ឈានឆ្ពោះទៅបើកដំណើរការ ប្រទេសពេញលេញឡើងវិញ។

សូមជម្រាបជូនថា សម្រាប់ឆ្នាំ២០២១នេះ ពិធីបុណ្យកឋិនទាន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃសុក្រ១រោច ខែអស្សុជ ដល់ថ្ងៃសុក្រ ១៥កើត ខែកត្តិក ត្រូវថ្ងៃទី២២ ខែតុលា ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។

ពិធីបុណ្យកឋិនទាន ជាការទានមួយដ៏ថ្លៃថ្លា ក្នុងព្រះពុទ្ធសាសនា មានផលានិសង្សខ្ពស់ ទាំងទាយក ទាយិកា និងបដិគ្គាហក ជាទីជ្រះថ្លារបស់ពុទ្ធបរិស័ទខ្មែរ តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ មានរយៈពេលកំណត់តែ ២៩ថ្ងៃ ដោយវត្តនីមួយៗទទួលអង្គកឋិន បានតែមួយលើកប៉ុណ្ណោះ៕

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា