ចំនួនមនុស្សស្លាប់ប្រចាំថ្ងៃដោយសារជំងឺកូវីដ១៩ នៅប្រទេសថៃ បានធ្លាក់ចុះគួរសម បើធៀបនឹងរយៈពេលកន្លងមក។

ចំនួនមនុស្សស្លាប់ប្រចាំថ្ងៃដោយសារជំងឺកូវីដ១៩ នៅប្រទេសថៃ បានធ្លាក់ចុះគួរសម បើធៀបនឹងរយៈពេលកន្លងមក។
ជាក់ស្តែង នាព្រឹកថ្ងៃទី៨ វិច្ឆិកា ២០២១នេះ ក្រសួងសុខាភិបាលបានប្រកាសពីការស្លាប់មនុស្ស ត្រឹម៣៩នាក់ ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ ហើយបើធៀបនឹងពេលកន្លងមក ស្លាប់ប្រចាំថ្ងៃចន្លោះពីជាង៥០នាក់ ទៅប្រមាណ៨០នាក់នោះ។ ចំនួនមនុស្សស្លាប់ព្រោះកូវីដ១៩ សរុបនៅប្រទេសថៃ មាន១៩៧០៣នាក់ហើយ។
ថៃក៏ប្រកាសពីវិជ្ជមានថ្មី ចំនួន៧៥៩២នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ ធ្វើឲ្យអ្នកកើតកូវីដសរុបក្នុងប្រទេសកើនដល់ ១,៩៧៥,៥៩១នាក់ហើយ ជាសះស្បើយសរុប ១,៨៥៧,៤៦៣នាក់៕
