លោកខន គង្គា បានបញ្ជាក់ថា៖ការិយាល័យកណ្ដាលថ្មីរបស់ក្រុមហ៊ុន ERA Cambodia គឺជាការិយាល័យលំដាប់អន្តរជាតិស្ថិតក្រោមកម្មសិទ្ធិ ផ្ទាល់របស់ក្រុមហ៊ុនមានលក្ខណៈជាOne-Stop Service និងពោរពេញ ដោយបរិក្ខារសម្បូរបែបក្នុងការបម្រើដល់អតិថិ ជន ភ្នាក់ងារអចល ន ទ្រព្យ ERA Cambodia និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ។ បរិក្ខារការិយា ល័យកណ្តាលរបស់ក្រុម ហ៊ុន ERA Cambodia រួមមានជាអាទិ៍ដូចជា បញ្ជរទទួលភ្ញៀវ កន្លែងតាំងបង្ហាញគម្រោងអចលនទ្រព្យ សាលប្រជុំនិងបណ្តុះបណ្តាល បន្ទប់អគ្គនាយក បន្ទប់ប្រជុំ កន្លែងទទួលទានអាហារ រួមនឹងបញ្ជរសម្រាប់ផ្តល់ការគាំទ្រដល់ភ្នាក់ងារអចលនទ្រព្យ ERA Cambodia ផងដែរ។
ក្រៅពីការសម្ពោធការិយាល័យកណ្តាលថ្មី ក្រុមហ៊ុនក៏បានដាក់សម្ភោធឱ្យប្រើប្រាស់កម្មវិធីទូរ ស័ព្ទថ្មីនិងទំនើប ជាងគេសម្រាប់វិស័យអច លនទ្រព្យដែលមានឈ្មោះថា ERA KH។ កម្មវិធីទូរស័ព្ទ ERA KH ជាកម្មវិធីទូរស័ព្ទផ្តាច់មុខសម្រាប់ភ្នាក់ងារអចលនទ្រព្យក្រុមហ៊ុន ERA Cambodiaមានលក្ខណៈទំនើបនិងឈានមុខគដោយមានមុខងារសំខាន់ៗដែលអាចជួយគាំទ្រដល់ដំណើរការបម្រើសេវាកម្មដល់អតិថិជនបានរហ័សនិងមានប្រសិទ្ធិភាពជាងមុន ដោយ ក្រុម ហ៊ុនបានសហការជាមួយអ្នកជំនាញក្នុងការអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទមកពីប្រទេសអាមេរិច និងឥណ្ឌា។ ភ្នាក់ងារ អចលនទ្រព្យ ERA Cambodia អាចធ្វើការទាញយកកម្មវិធីពី App Store និង Play Store បាន៕