នៅជប៉ុន ការធ្លាក់ព្រិកយ៉ាងខ្លាំង បង្កឲ្យកកស្ទះចរាចរណ៍ លុបចោលជើងហោះហើរតាមអាកាស និងរំខានដល់សេវាកម្មរថភ្លើង នៅតំបន់កណ្តាល ក្នុងនោះ កន្លែងខ្លះប៉ះពាល់ធ្ងន់ធ្ងរខ្លាំង ពុំធ្លាប់មាន។

នៅជប៉ុន ការធ្លាក់ព្រិកយ៉ាងខ្លាំង បង្កឲ្យកកស្ទះចរាចរណ៍ លុបចោលជើងហោះហើរតាមអាកាស និងរំខានដល់សេវាកម្មរថភ្លើង នៅតំបន់កណ្តាល ក្នុងនោះ កន្លែងខ្លះប៉ះពាល់ធ្ងន់ធ្ងរខ្លាំង ពុំធ្លាប់មាន។
គិតត្រឹមថ្ងៃទី២៧ ធ្នូនេះ ផ្ទះច្រើនជាង៣២០០កន្លែង ត្រូវបានកាត់ផ្តាច់អគ្គិសនី ខណៈដែលមានការព្រមានពីអាជ្ញាធរអគ្គិសនីថា ព្រិលនឹងបន្តធ្លាក់ខ្លាំងទៀត នាយប់នេះ។
យ៉ាងណាក៏ដោយ ពុំទាន់មានសេចក្តីរាយការណ៍ អំពីករណីមានមនុស្សរបួស ឬស្លាប់ព្រោះព្រិលនេះនៅឡើយទេ នេះបើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល Hirokazu Matsuno ។
ជាការកត់សម្គាល់ដែរ ការធ្វើដំណើរតាមផ្លូវអាកាស ប្រមាណ១៣០ជើង ត្រូវបានលុបចោល កាលពីថ្ងៃអាទិត្យ ទី២៦ ធ្នូ ខណៈដែលនៅថ្ងៃទី២៧ ធ្នូ លុបចោលប្រមាណ៥០ជើងហើយដែរ៕ ប្រភពពី CNA


