វៀតណាមមានការឆ្លងកូវីដ១៩ប្រចាំថ្ងៃ ជាង២ម៉ឺននាក់ រយៈពេល២ថ្ងៃជាប់ៗគ្នា។

វៀតណាមមានការឆ្លងកូវីដ១៩ប្រចាំថ្ងៃ ជាង២ម៉ឺននាក់ រយៈពេល២ថ្ងៃជាប់ៗគ្នា។
ជាក់ស្តែង ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា កាលពីថ្ងៃទី៩ កុម្ភៈ ម្សិលមិញ បន្តរកឃើញកូវីដ ចំនួន២៣៩៥៦ករណីបន្ថែមទៀត ខណៈដែលកាលពីថ្ងៃទី៨ កុម្ភៈ ក៏មានជាង២ម៉ឺននាក់ដែរ។
ហាណូយកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ ក្នុងនោះ ម្សិលមិញ មាន២៩៤៩ករណី ខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Nghệ An Bắc Ninh និងខេត្ត Hải Dương ។
ក្រៅពីវិជ្ជមានជាង២ម៉ឺននាក់ ម្សិលមិញ ក៏មានមនុស្សស្លាប់ ដោយសារជំងឺកូវីដ១៩ ចំនួន៩៣នាក់បន្ថែមទៀតផងដែរ។
វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ២,៤០៤,៦៥១នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ២,១៩៦,៦០២នាក់ ចំណែកអ្នកស្លាប់សរុបនៅត្រឹមចំនួន ៣៨,៦១៤នាក់ គិតត្រឹមថ្ងៃទី៩ កុម្ភៈ៕
