បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Phumi Knhom Ep12: គុណតម្លៃនៃកាកសំណល់និងសម្រាមផ្ទះបាយ

Phumi Knhom Ep12: គុណតម្លៃនៃកាកសំណល់និងសម្រាមផ្ទះបាយ

ភូមិខ្ញុំ: គុណតម្លៃនៃកាកសំណល់និងសម្រាមផ្ទះបាយ

Advertisement

ដោយមើលឃើញពីការកើនឡើងនៃកាកសំណល់ និងសំរាមដ៏ច្រើនលើសលុបពីមួយថ្ងៃ ទៅមួយថ្ងៃក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ អតីតនិស្សិតផ្នែកគ្រឿងយន្តកសិកម្ម និងជាស្ថាបនិកនៃសិប្បកម្ម ខ្មែរអេកូតិចណូឡូជី [ដែលមានទីតាំងនៅ ភូមិថ្មគោល សង្កាត់ចោមចៅ ខ័ណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ] លោក ហេង ប៊ុនអ៊ី បានស្រាវជ្រាវផលិត “ទឹកមេជី” ដែលអាចបំប្លែងកាកសំណល់ សេសសល់ពីផ្ទះបាយ ឱ្យទៅជាប្រភេទជីកំប៉ុស្តទឹកដែលគ្មានក្លិនស្អុយ។ ដោយសារតែការធ្វើជីកំប៉ុស្តទឹកកន្លងមកពិបាក និងមានក្លិនស្អុយដោយកាកសំណល់រលួយ កត្តានេះបានរារាំងប្រជាជនមួយចំនួនធំពីការធ្វើជីកំប៉ុស្តទឹក។

ក្នុងរយៈពេលមួយឆ្នាំពេញ ដោយគិតពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២០ លោក ប៊ុនអ៊ី បានសិក្សាស្រាវជ្រាវ ដើម្បីរករូបមន្តក្នុងការផលិតទឹកមេជីនេះឡើង។ លោកបានសាកល្បងជាច្រើនដង ហើយជាលទ្ធផល ក្រុមការងារផលិតបាន ធ្វើការពិសោធន៍ ពីគុណភាពរបស់ជីនេះ ដោយសាកល្បង ប្រើវាទៅលើដីស្រែប្រមាណ ជា៥០ហិចតា ក្នុងដើមឆ្នាំ ២០២១ នេះ។ លោកសង្កេតឃើញថា ទឹកមេជីនេះពិតជាមានប្រសិទ្ធភាព ដោយវាបានជួយឱ្យស្រូវដំណាំទទួលបានទិន្នផលល្អ។ ដូចនេះ លោកក៏ខិតខំសិក្សា ស្រាវជ្រាវបន្ថែម ដើម្បីរីះរកវិធីធ្វើយ៉ាងណាឱ្យប្រជាជនខ្មែរ ជាពិសេសកសិករបានយល់ និង ងាកមកស្វែងយល់ពីការបែងចែកសំរាម និង កាកសំណល់ក្នុងផ្ទះបាយ ទៅជាជីបំប៉ន សម្រាប់វិស័យកសិកម្ម ដោយមិនចាំបាច់នាំចូលជីគីមីពីប្រទេសជិតខាង។

តាមរយៈការស្រាវជ្រាវ និងបទពិសោធន៍ជាច្រើនឆ្នាំ លោក ហេង ប៊ុនអ៊ី មានក្តីសង្ឃឹម និងជំនឿយ៉ាងមុតមាំថា លោកអាចធ្វើឱ្យប្រជាជន យល់ពីគុណតម្លៃនៃ កាកសំណល់ក្នុងផ្ទះបាយ ហើយរៀនបែងចែកកាក សំណល់ទៅជាប្រយោជន៍ សំរាប់ ការប្រើប្រាស់លើវិស័យកសិកម្មផ្ទាល់ខ្លួន ឬកែប្រែវាសំណល់នេះ ឱ្យក្លាយជាប្រភពចំណូល សម្រាប់ទ្រទង់ជីវភាពក្រុមគ្រួសារថែមទៀតផង។

AMS

AMS

អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា