បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើងត្រូវបានគេដឹងថា ចាយជាង ៦០០លានដុល្លារ អភិវឌ្ឍន៍នុយក្លេអ៊ែរ

កូរ៉េខាងជើងត្រូវបានគេដឹងថា ចាយជាង ៦០០លានដុល្លារ អភិវឌ្ឍន៍នុយក្លេអ៊ែរ

ហ្សឺណែវ៖ អង្គការយុទ្ធនាការអន្តរជាតិ ដើម្បីរំសាយអាវុធនុយក្លេអ៊ែរ (ICAN) បានឱ្យដឹងថា កូរ៉េខាងជើង ប្រហែលជាបានចំណាយប្រាក់ ៦៤២លានដុល្លារ លើការអភិវឌ្ឍកម្មវិធី អាវុធនុយក្លេអ៊ែររបស់ខ្លួនកាលពីឆ្នាំ២០២១។

Advertisement

យ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ មិនទាន់មានការទទួលស្គាល់ជាផ្លូវការលើទិន្នន័យស្ដីពីខ្ទង់ចំណាយលើកម្មវិធីអាវុធនុយក្លេអ៊ែរ ឬក៏ទំហំឃ្លាំងអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើងនោះទេ ។

ប៉ុន្តែ អង្គការ ICAN ដែលមានមូលដ្ឋាន ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស បានអះអាងថា ការវាយតម្លៃរបស់ខ្លួន ធ្វើឡើងដោយផ្អែកលើការសន្មត់ថាកូរ៉េខាងជើង នៅតែបន្តចំណាយជាង ១ភាគ៣ នៃចំណូលជាតិសរុប លើវិស័យយោធា ហើយចំណាយ ៦ភាគរយនៃកញ្ចប់ថវិកាយោធាលើកម្មវិធីអាវុធនុយក្លេអ៊ែរ។

របាយការណ៍ទាក់ទងនឹងការចំណាយនេះត្រូវបានបង្ហាញ ខណៈមានការបារម្ភថា កូរ៉េខាងជើងកំពុងត្រៀមធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ បើទោះជាកំពុង ប្រឈមមុខនឹងកូវីដ១៩ រួមទាំងវិបត្តិសេដ្ឋកិច្ចក៏ដោយ ៕ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា