បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អធិការបតីអាល្លឺម៉ង់ ៖ កិច្ចប្រជុំណាតូនៅទីក្រុងម៉ាឌ្រីដ នាពេលខាងមុខនឹងបញ្ជូនសញ្ញានៃភាពស្អិតរមួត និងការប្តេជ្ញាចិត្ត
នយោបាយ 23/06/2022

អធិការបតីអាល្លឺម៉ង់ ៖ កិច្ចប្រជុំណាតូនៅទីក្រុងម៉ាឌ្រីដ នាពេលខាងមុខនឹងបញ្ជូនសញ្ញានៃភាពស្អិតរមួត និងការប្តេជ្ញាចិត្ត

ប៊ែរឡាំង ៖ អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូលស៍ នៅថ្ងៃពុធសប្តាហ៍នេះ បានធានាដល់ដៃគូរបស់ខ្លួននៅក្នុងអង្គការណាតូ អំពីសាមគ្គីភាពរបស់ប្រទេសអាល្លឺម៉ង់។

Advertisement

លោក សូលស៍ បាននិយាយក្នុងអំឡុងការប្រកាសនៃរដ្ឋាភិបាលរបស់លោកនៅសភាជាន់ទាប Bundestag ថា ដៃគូក្នុងអង្គការណាតូនៅអឺរ៉ុបខាងកើត អាចពឹងផ្អែកលើអាល្លឺម៉ង់បាន ខណៈការអះអាងនេះបានកើតមានឡើងមុនពេលមេដឹកនាំណាតូនឹងជួបប្រជុំគ្នានៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ នាសប្តាហ៍ក្រោយ។

លោក សូលស៍ បានសង្កត់ធ្ងន់ថា កិច្ចប្រជុំនាពេលខាងមុខនេះ នឹងបញ្ជូនសញ្ញានៃភាពស្អិតរមួត និងការប្តេជ្ញាចិត្ត។ លោក សូលស៍ បន្ថែមថា អាល្លឺម៉ង់ និងសម្ព័ន្ធមិត្តលោកខាងលិចត្រូវតែរៀបចំសម្រាប់ដំណើរការកសាងឡើងវិញដ៏យូរ ហើយនឹងពិភាក្សាអំពី “ផែនការ Marshall សម្រាប់អ៊ុយក្រែន”។

ប្រធានបទសំខាន់នៃកិច្ចប្រជុំកំពូលណាតូ ត្រូវបានគេរំពឹងថា នឹងពិភាក្សាលើការដាក់ពាក្យសុំចូលជាសមាជិករបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត ដែលរហូតមកទល់ពេលនេះត្រូវបានរារាំងដោយតួកគី។ ដោយឡែក ការវិវឌ្ឍន៍ថ្មីៗនៅក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែនក៏នឹងត្រូវបានពិភាក្សាផងដែរ នៅក្នុងកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប ដែលចាប់ផ្តើមនៅទីក្រុងព្រុចសែល នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈដែលបណ្តាប្រទេសអឺរ៉ុបកំពុងស្វែងរកការដោះស្រាយបញ្ហានានា រួមទាំងវិបត្តិសន្តិសុខស្បៀងពិភពលោក៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា