វត្ថុសិល្បៈបុរាណខ្មែរចំនួន៣០មុខ ដែលត្រូវបានគេលួចយកចេញពីតំបន់ប្រាសាទកោះកេរ្តិ៍ នឹងប្រគល់ឲ្យខ្មែរវិញ នៅដើមខែសីហាខាងមុខនេះ។

វត្ថុសិល្បៈបុរាណខ្មែរចំនួន៣០មុខ ដែលត្រូវបានគេលួចយកចេញពីតំបន់ប្រាសាទកោះកេរ្តិ៍ នឹងប្រគល់ឲ្យខ្មែរវិញ នៅដើមខែសីហាខាងមុខនេះ។
យោងតាមប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា លោក សួស យ៉ារ៉ា បានសរសេរក្នុងបណ្តាញសង្គម នៅថ្ងៃទី១៩ខែកក្កដាថាវត្ថុសិល្បៈបុរាណខ្មែរ ចំនួន៣០ ដែលត្រូវបានគេលួចយកចេញពីតំបន់ប្រាសាទកោះកេរ្តិ៍ នឹងត្រូវប្រគល់ឲ្យរាជរដ្ឋាភិបាលកម្ពុជាវិញ តាមរយៈស្ថានតំណាងរបស់កម្ពុជា នៅទីក្រុងញ៉ូយក សហរដ្ឋអាមេរិក នៅដើមខែសីហា ឆ្នាំ ២០២២ ខាងមុខនេះ។
លោក សួស យ៉ារ៉ា បានសរសេរបញ្ជាក់ថាវត្ថុសិល្បៈបុរាណខ្មែរទាំងនោះ ត្រូវបានមហាសេដ្ឋី អាមេរិកម្នាក់ឈ្មោះ James H Clark ដែលបរិច្ចាកធនធានផ្ទាល់ខ្លួនចំនួន ៣៥លានដុល្លារ ក្នុង ការទិញវត្ថុសិល្បៈត្រឡប់មកវិញ។
វត្ថុបុរាណខ្មែរទាំងនោះ ត្រូវបានក្រុមចោរលួចក្នុងអំឡុង ឆ្នាំ១៩៩៧ ចេញពីតំបន់ «ប្រាសាទកោះកេរ្តិ៍» របស់ខ្មែរ, ហើយត្រូវបានគេលួចជួញដូរដោយ ខុសច្បាប់ក្នុងចន្លោះឆ្នាំ២០០៣-២០០៨។
រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ហាប់ ទូច បានថ្លែងថា វត្ថុសិល្បៈ បុរាណខ្មែរទាំង៣០នោះ នឹងត្រូវប្រគល់ឲ្យរាជរដ្ឋាភិបាលកម្ពុជាវិញ តាមរយៈស្ថានតំណាង របស់កម្ពុជា នៅទីក្រុងញ៉ូយក នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។