បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេចក្រឡាហោម ស ខេង រកឃើញវិជ្ជមានកូវីដ១៩ និងប្រកាសលុបចោលការជួបជុំក្នុងកម្មវិធីនានា

សម្ដេចក្រឡាហោម ស ខេង រកឃើញវិជ្ជមានកូវីដ១៩ និងប្រកាសលុបចោលការជួបជុំក្នុងកម្មវិធីនានា

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្ដេចក្រឡាហោម ស ខេង បានប្រកាសពីការរកឃើញវិជ្ជមានកូវីដ ១៩ និងបានសម្រេចលុបចោលឬផ្អាកជាបណ្តោះអាសន្នសម្រាប់ការចូលរួមកម្មវិធីមួយចំ នួន ខណៈសម្ដេចកំពុងដាក់ខ្លួននៅដាច់ដោយឡែកដើម្បីតាមដានអាការៈសុខភាព។

Advertisement

សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី ស ខេង បានបង្ហោះសារនៅលើគណនីហ្វេសប៊ុក វេលាម៉ោង ជិត ៩ ព្រឹកថ្ងៃទី ១២ ខែ ឧសភានេះថា បន្ទាប់ពីមានអាការៈសុខភាពខុសប្លែកពីធម្មតាបន្តិចបន្តួច លោកបានធ្វើតេស្តរកឃើញថាមានវិជ្ជមានជំងឺកូវីដ១៩។ បន្ថែមពីនេះសម្ដេចក៏បានណែនាំក្រុមគ្រួសារ និងអ្នកនៅជុំវិញធ្វើ តេស្ត និងតាមដានសុខភាពដូចគ្នាដែរ។

សម្ដេចក្រឡាហោមឱ្យដឹងទៀតថា៖«សម្រាប់ពេលនេះ ខ្ញុំបានអនុវត្តតាមវិធានសុខាភិបាល ដោយដាក់ខ្លួននៅដាច់ដោយឡែក និងធ្វើលំហាត់ប្រាណ។ យ៉ាងណា ក៏ដោយខ្ញុំនៅតែអាចបំពេញការងារពីបន្ទប់ដាច់ដោយឡែកក្នុងគេហដ្ឋានរបស់ខ្ញុំជាធម្មតា»។
ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏ស្នើសុំការអធ្យាស្រ័យសម្រាប់ការលុបចោល និងការអវត្តមានពីកម្មវិធីការងារនានាមួយររយៈពេលខ្លី ហើយសម្ដេចនឹងធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីអំពីបញ្ហាសុខភាពនេះតាមវិធានសុខាភិបាលជូនជនរួមជាតិរហូតបានជាសះស្បើយ។

សម្ដេចមិនបានបញ្ជាក់ពីឆ្លងវីរុសកូវីដ ១៩ មកពីទីតាំងណា ឬកន្លែងណានោះទេ។
ប៉ុន្តែបើរាប់ពេលវេលាថយក្រោយ កាលពីថ្ងៃទី ១០ ខែឧសភា សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត១ និងកម្រិត២ ជំនាន់ទី៣ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។ ថ្ងៃទី ១១ ខែឧសភា សម្ដេចក្រឡាហោម ស ខេង ក្នុងនាមជានាយករដ្ឋមន្រ្តីស្តីទី អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្ដេចព្រះសុមេធាធិបតី នន្ទ ង៉ែត ១ខ្នង កម្ពស់៤ជាន់ ១២បន្ទប់ និងសមិទ្ធផលនានា នៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ស្ថិតនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

នៅរសៀលថ្ងៃទី ១១ ដដែលនោះ សម្ដេចក៏បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មាតុភូមិនិវត្តន៍ បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី។

ក្រសួង សុខាភិ បាល កម្ពុជា បានឱ្យដឹងថា គិត ត្រឹម ថ្ងៃទី១១ ខែឧសភា ករណី ឆ្លង ជំងឺ កូ វីដ ១៩ សរុប មាន ចំនួន ១៣៨ ៧៣៦នាក់ ចំណែក ករណី ជា សះ ស្បើយ សរុប១៣៥ ៦៧៧ នាក់ និង ករណី ស្លាប់ សរុប ៣ ០៥៦នាក់ ។ រីឯ ករណី នាំ ចូល ពី ក្រៅ ប្រទេស សរុប មាន ចំនួន ២១ ២៤៦ នាក់ និង ករណី អូ មី ក្រុង ឆ្លង ក្នុង សហគ មន៍ មាន ១៦ ៩០៦ នាក់ ៕ ដោយ: សុខ រក្សា

ឈឹម សុផល

ឈឹម សុផល

ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា