បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្រូវការ និងតម្លៃដីធ្លីនៅក្រុងច្បារមន នឹង​មានកំណើ​នខ្ពស់​ ក្រោយរដ្ឋាភិបាលបង្ហើបគម្រោងប្រែក្លាយក្រុងមួយនេះជាមជ្ឈ​មណ្ឌលពាណិជ្ជកម្មទំនើប

តម្រូវការ និងតម្លៃដីធ្លីនៅក្រុងច្បារមន នឹង​មានកំណើ​នខ្ពស់​ ក្រោយរដ្ឋាភិបាលបង្ហើបគម្រោងប្រែក្លាយក្រុងមួយនេះជាមជ្ឈ​មណ្ឌលពាណិជ្ជកម្មទំនើប

ភ្នំពេញ ៖ តម្រូវការ និងតម្លៃដីធ្លីនៅ​ខេត្ត​កំពង់ស្ពឺ ជាពិសេស​នៅក្រុង​ច្បារមន​ អាច​នឹង​មានកំណើន​ខ្ពស់បន្ថែមទៀត បន្ទាប់ពីរដ្ឋាភិបាលបានបង្ហើបពីគម្រោង​អភិវឌ្ឍន៍ក្រុង​ច្បារមន​ទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទំនើប​ ដោយនឹ​ងកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធនៅក្នុង​ក្រុង​នេះឱ្យកាន់តែ​ទំនើប ​និង​មានសោភ័ណ្ឌភាព ។

Advertisement

ឯកឧត្តម ​ខ្លូត រតនា រដ្ឋលេខាធិការ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា​ ក្រុង​ច្បារមន ​​នៃខេត្តកំពង់ស្ពឺ នឹង​ត្រូវ​កែលម្អហេដ្ឋារចនាសម្ព័ន្ធ ហើយប្រែក្លាយក្រុង​មួយនេះ ពីតំបន់ដែលធ្លាប់តែគេទៅហួស​​-មកហួស ឱ្យទៅជា​មជ្ឈមណ្ឌលសេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ និងឧស្សាហកម្មដ៏ទំនើបមួយ ។

ឯកឧត្តម​បន្តថា​ តាមរយៈគម្រោងអភិវឌ្ឍន៍ក្រុង​ច្បារមន​នេះដែរ នឹ​ងក្លាយជាកត្តា​ទាក់ទាញដ៏សំខាន់​សម្រាប់រោងចក្រ សហគ្រាស មកវិនិយោគនៅក្នុង​ខេត្ត​កំពង់ស្ពឺ ដែលធ្វើឱ្យ​ប្រជាពលរដ្ឋ​មានការងារ​ធ្វើ​ មានជំនាញ​ និងចំណេះដឹង​បន្ថែមពីការ​វិនិយោគ​បច្ចេកវិទ្យាថ្មីៗពីបរទេស ។

ឯកឧត្តមបញ្ជាក់ថា​ ៖

« ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ​ផ្លូវ​ថ្នល់​កាន់តែស្អាត ធំទូលាយ និង​មានបំពាក់ភ្លើង​បំភ្លឺផ្លូវ​នេះដែរ នឹងជួយបង្កើន​តម្លៃដីធ្លី និងតម្លៃអចលនទ្រព្យនៅក្នុង​តំបន់​បន្ថែមទៀត​ ដោយ​នឹងជួយជំរុញឱ្យមានការ​អភិវឌ្ឍ​លំនៅឋាន និងជំរុញសកម្មភាពសេដ្ឋកិច្ច​ផ្សេងៗនៅក្នុង​តំបន់​នេះដែរ។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និង​​បរិស្ថាននៅក្នុងក្រុង​ច្បារមន នឹងរួម​ចំណែក​ឱ្យប្រជាពលរដ្ឋ​រស់នៅតំបន់​នោះមានភាពថ្លៃថ្នូរ សុភមង្គល​ ដែលស្រប​នឹង​សមរភូមិរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ​​ដោយប្រែក្លាយទៅជាភូមិឋានក្សេមក្សាន្ត ទ្រនុំ​សភមង្គល »។​

អ្នកឧកញ៉ា​បណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាសម្ព័ន្ធក្រុមហ៊ុន SAM SN Group បានមានប្រសាសន៍ថា ខេត្តកំពង់ស្ពឺ ជាខេត្តមួយដែលមានសក្ដានុពល​​ខ្លាំងលើការអភិវឌ្ឍ​​រោងចក្រ​ ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស​ជាដើម​

អ្នកឧកញ៉ា​បន្តថា​ ៖

«សម្រាប់ក្រុង​ច្បារមន​ ជាតំបន់​មួយដែលស្ថិតនៅមិនឆ្ងាយពីរាជធានីភ្នំពេញប៉ុន្មាននោះទេ​ ដូច្នេះ ដើម្បីទាក់ទាញទេសចរឱ្យ​ទៅ​កម្សាន្តនៅខេត្តកំពង់ស្ពឺ​កាន់តែច្រើន ការអភិវឌ្ឍលើ​ហេដ្ឋារចនាសម្ព័ន្ធ គឺជាផ្នែក​នៃការទាក់ទាញ ខណៈដែលខេត្តមួយនេះក៏មានតំបន់​រមណីយដ្ឋានទេសចរណ៍ជាច្រើនកន្លែងរយច​ស្រាប់ទៅហើយ» ។​

អ្នកឧកញ៉ា​បណ្ឌិត​បាន​បន្ថែមថា តាមរយៈគម្រោង​អភិវឌ្ឍ​ន៍របស់រាជរដ្ឋាភិបាល​នៅក្នុង​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ នឹង​ធ្វើ​ឱ្យតម្លៃដីធ្លី​នៅក្នុង​តំបន់​នោះកាន់តែ​ល្អប្រសើរ ហើយក៏ធ្វើឱ្យវិនិយោគិន​ ទាំងក្នុង និងក្រៅប្រទេស ​ស្វែងរកទីតាំងសម្រាប់វិនិយោគលើ​គម្រោងរបស់ខ្លួនបន្ថែមទៀត ជាពិសេស ការអភិវឌ្ឍ​ក្រុង​ច្បារមន​ទៅជា​ក្រុង​ទំនើប​ គឹជា​គំរូ​មួយសម្រាប់បណ្ដាខេត្ត​ដទៃទៀត​នៅក្នុង​ប្រទេស​កម្ពុជា ដែលគួរ​សិក្សា​ និងអភិវឌ្ឍ​តាម ពីព្រោះថា​ការអភិវឌ្ឍ​នេះ អាចទាក់ទាញ​វិនិយោគិន ទេសចរជាតិ​ និងអន្តរជាតិទៅកាន់​តំបន់​កាន់តែច្រើន ដែលជួយឱ្យ​ប្រជាពលរដ្ឋ​ជាម្ចាស់​ស្រុកនៅទីនោះកាន់តែទទួលបានអត្ថ​ប្រយោជន៍​ពីការអភិវឌ្ឍ​៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា