បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ការបណ្តុះកូនទុរេនលក់ គឺជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ។

Advertisement

លោក ផាន់ រក្សា ម្ចាស់កសិដ្ឋានបណ្តុះកូនទុរេន នៅភូមិដីក្រហម សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន បានចាប់យករបរបណ្តុះកូនទុរេនលក់អស់រយៈពេលជាង ១០ ឆ្នាំមកហើយ ដោយមានការគាំទ្រខ្លាំងពីកសិករខ្មែរនៅក្នុងប្រទេស និងចុងក្រោយនេះ ទទួលបានការគាំទ្រពីក្រុមហ៊ុនធំៗរបស់ចិន ដែលចូលមកដាំទុរេននៅកម្ពុជាទៀតផង។

លោកបានថ្លែងថា៖

ដោយសារឃើញសក្តានុពលដាំដុះទុរេន ក្រុមហ៊ុនចិនជាច្រើនបានចូលមកបណ្តាក់ទុនដាំទុរេននៅកម្ពុជា ជាក្រុមហ៊ុនខ្នាតធំដាំដុះទុរេននៅលើផ្ទៃដីចាប់ពី ១០០ ហិកតាឡើងទៅ ដែភាគច្រើននៅខេត្តស្ទឹងត្រែង ក្រចេះ រតនគីរី មណ្ឌលគីរី និងតំបន់សំឡូតខេត្តបាត់ដំបង។”

ម្ចាស់កសិដ្ឋានខាងលើ មានទីតាំងបណ្តុះកូនទេរេនមួយកន្លែងផ្សេងទៀត ស្ថិតនៅស្រុកសំឡូត ខេត្តបាត់ដំបង នៅក្បែរគម្រោងអភិរក្សព្រៃឈើនិងសត្វព្រៃរបស់លោកស្រី Angelina Jolie តារាសម្តែង Hollywood។ ជារៀងរាល់ឆ្នាំ កសិដ្ឋានទាំងពីរទីតាំងខាងលើផ្គត់ផ្គង់កូនទុរេនទៅដល់កសិករនៅទូរទាំងប្រទេស បានចន្លោះពីជាង ១០ ម៉ឺនកូនទៅដល់ ២០ ម៉ឺនកូន ដោយ ០១ ដើមលក់ចេញក្នុងតម្លៃជាមធ្យមចន្លោះពី ២០,០០០ រៀលទៅដល់ ២៨,០០០រៀល សម្រាប់កូនទុរេនដែលមានអាយុជិត ០១ឆ្នាំ។​

របរបណ្តុះកូនទុរេននេះ អាចចាត់ទុកថាជារបរលាក់មុខមួយ ដោយសារមិនមានអ្នកចេះជំនាញបណ្តុះកូនទុរេនច្រើននោះទេនៅក្នុងប្រទេសកម្ពុជា ហើយក៍មិនមានគ្រូជំនាញ បើកវគ្គបណ្តុះបណ្តាលបង្រៀនបណ្តុះកូនទុរេននោះដែរ ប៉ុន្តែដោយសារម្ចាស់កសិដ្ឋានខាងលើ ធ្លាប់មានបទពិសោធន៍ធ្វើការជាកម្មករបណ្តុះកូនទុរេននៅក្រៅប្រទេសជាង ២ ឆ្នាំ ទើបចាប់យករបរនេះ នៅពេលត្រឡប់មកដល់ស្រុកកំណើតវិញ។ ទោះជាដូច្នេះលោកអះអាងថា លោកនឹងបង្រៀនវគ្គបណ្តុះកូនទុរេននេះទៅដល់ប្រជាជនខ្មែរនៅពេលខាងមុខ។

លោកនិយាយថា៖

“ប៉ុន្តែនៅពេលក្រោយ ខ្ញុំនឹងបើកវគ្គបង្រៀនបណ្តុះកូនទុរេននេះទៅដល់យុវជនខ្មែរ ឱ្យមានជំនាញបណ្តុះកូនទុរេនឱ្យបានកាន់តែច្រើន ដោយសារដំណាំប្រភេទនេះកំពុងពេញនិយមនៅលើទីផ្សារប្រទេសកម្ពុជា ដែលអាចជួយរកចំណូលបានសមរម្យជូនកសិករ។”  

ចំពោះវិធីសាស្រ្ត​បណ្តុះកូនទុរេនវិញ ដំបូងឡើយកសិករត្រូវយកគ្រាប់ពូជល្អមកបណ្តុះ សម្រាប់ធ្វើជាជើងទម្រ និងត្រូវជ្រើរើសមែកទុរេនពូជល្អដូចគ្នា សម្រាប់ធ្វើការបំបៅទុក។ លុះកូនទុរេនអាយុ ៤៥ ថ្ងៃ និងមែកទុរេនមានអាយុ ៨០ ថ្ងៃ កសិករអាចកាត់មកផ្សាំភ្ជាប់គ្នាបាន ហើយត្រូវយកទៅផ្សាំទុកនៅក្នុងរោងមួយ ដែលអាចរក្សាសីតុណ្ហភាពបានល្អកុំឱ្យក្តៅពេក​ឬត្រជាក់ពេក ជៀសវាងផលប៉ះពាល់ដល់ការផ្សាំកូនទុរុន ហើយត្រូវថែទាំដោយយកចិត្តទុកដាក់ ទៅតាមដំណាក់កាលនីមួយៗជាបន្តបន្ទាប់រហូតកូនទុរេនអាយុ ០៦ ខែ គេអាចចាប់ផ្តើមបញ្ចេញលក់បានជាបណ្តើរៗ។

លោក ផាន់ រក្សា អះអាងថា ដោយសារតែកម្ពុជាធ្វើពិហិការលែងប្រើផលិតផលថៃ និងលែងនាំចូលពូជទុរេនពីប្រទេសថៃ បានធ្វើឱ្យកសិករងាកមកគាំទ្រកូនទុរេនក្នុងស្រុកកកាន់តែច្រើនឡើងៗ។ ករណីនេះលោកនឹងពង្រីកទីតាំងបណ្តុះកូនធុរេនខាងលើចំនួន ២ ហិកតាបន្ថែមទៀត ក្នុងគោលដៅផ្គត់ផ្គង់កូនទុរេនឱ្យបានកាន់តែច្រើន។  

យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឱ្យដឹងថា កម្ពុជាមានផ្ទៃដីដាំដុះទុរេនជាង ១៦,០០០ ហិចតា និងមានផ្ទៃដីប្រមូលផលជាង ៩ ៦០០ ហិកតា ដែលអាចប្រមូលលបានប្រមាណប្រមាណ ១៣,៥០០ តោនជារៀងរាល់ឆ្នាំ៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា